ក្រុមបងប្អូនប្រជាពលរដ្ឋលក់ដូរចល័ត តាមម៉ូតូរ៉ឺម៉ក តាមរថយន្តប្រមាណ១០០នាក់នាព្រឹកថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២០ នេះ កើតទុកមិនសុខចិត្តបាននាំគ្នាមកធ្វើការតវ៉ា ឱ្យថ្នាក់ដឹកនាំអាជ្ញាធរ ក្រុងព្រះសីហនុ ក្រោយពីរ រដ្ឋបាលក្រុងព្រះសីហនុប្រកាសហា មឃាត់ ឈប់ឲ្យពួកគាត់ល ក់ដូរច ល័តតាមទីសាធារណនោះ ។
ក្រុមបងប្អូនជាអាជីវករលក់ដូចចល័តតាម រ៉ឺម៉កម៉ូតូ និងរថយន្ត ដែលភាពច្រើនសុទ្ធសឹងជាប្រជាព លរដ្ឋមកពីបណ្តាលខេត្តផ្សេងៗ បាននិយាយរៀបរាប់ថា ពួកគាត់នាំគ្នា មកសាលាក្រុងនាពេលនេះ គ្មា នបំណងប្រឆាំងតវ៉ាជាមួយ គោលការរបស់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ នោះទេ គឺនាំគ្នាមក នេះ ក្នុងគោលបំណង ស្នើសុំឲ្យថ្នាក់ដឹកនាំ រដ្ឋបាល ក្រុង
មេត្តាពិចារណាឡើងវិញ ដើម្បីឲ្យពួកគាត់បាន រកស៊ីលក់ដូរ ដូចដើមវិញ ពីព្រោះពួកគាត់ គ្មានផ្ទះគ្មានសម្បែង ឬកន្លែងលក់ដូរពិតប្រាកដនោះទេ ទើបបាននាំគ្នាលក់ដូរចល័តតាមរទេះតាម ម៉ូតូរ៉ឺម៉ក ដូចនេះគ្រាន់ចិញ្ចឹមជីវភាពគ្រួសារប្រចាំថ្ងៃ តែ បើសិនជាជំហរ របស់រដ្ឋបាលក្រុងដាច់ខាតមិនឲ្យពួកគាត់លក់ដូរតទៅទៀតទេនោះពួកគាត់ច្បាស់ ជាចប់ហើយ ព្រោះពួកគាត់ម្នាក់ៗភាគច្រើនសុទ្ធសឹងខ្ចីលុយធនាគារ ឬចងការលុយគេ យកធ្វើដើមទុនរកស៊ីទាំងអស់។
ជាមួយគ្នាមន្ត្រីសាលាក្រុងព្រះសីហនុ បានធ្វើការបញ្ជាក់ថា រដ្ឋបាលក្រុង គ្មានគោលការដោះ ស្រាយ រឿងនេះទេ ពីព្រោះកន្លងមកបងប្អូនប្រជាពលរដ្ឋលក់ដូរតាមរទេះ តាមរថយន្តតាមរ៉ឺម៉ក ដូចជាលក់ដូរ សំលៀកបំពាក់ បន្លែត្រីសាច់ និងភេសជ្ជៈជាដើមនៅតាមផ្លូវសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណ និងបានស្នាក់នៅលើរទេះ លើរ៉ឺម៉កលក់ដូរ ផ្ទាល់និងស្នាក់នៅតាមសួនច្បារ និងតាមចិញ្ចើមផ្លូវជាដើម ប ង្កផលប៉ះពាល់ សណ្ដាប់ធ្នាប់ផង និងបរិស្ថានអនាម័យផង តាមរយៈការបន្ទោរបង់លើទី ដែលមិនគួរ។
ដូចនេះសូមបងប្អូនធ្វើការលក់ដូរតាមវិធីណា ដែល មិនបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ទីក្រុងទេសចរណ៍របស់យើង ដែលកំពុងមានការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ដោយផ្លូវថ្នល់ទាំងអស់ ត្រូវបានធ្វើការពង្រីកយ៉ាងទូលាយនិងមាន រៀបចំជាសួនច្បារ និងខឿនចែកផ្លូវយ៉ាងល្អប្រណិត។ ដូចនេះ បើសិនជាបងប្អូននៅតែបន្តលក់ដូរចល័តឬស្នាក់តាមដងផ្លូវបែបនេះតទៅទៀតវាអាក្រក់មើលណាស់ មិនគួរទេសម្រាប់ ខេត្តទេសចរណ៍របស់យើង។
គួរបញ្ជាក់ផងដែរថា នៅលើទឹកដីខេត្តព្រះសីហនុ បងប្អូនដែលមានបុខរបរលក់ដូរចល័តតាមរ៉ឺម៉ក ក៏ដូជារថយន្ត ដែលភាគច្រើនលក់សម្លៀកបំពាក់នោះ បច្ចុប្បន្នមានមិនតិចជាង២០០ រ៉ឺម៉កនោះទេ ហើយ បងប្អូនប្រជាពលរដ្ឋទាំងនោះភាពច្រើនជាប្រជាពលរដ្ឋ មកពីបណ្តាល ខេត្តផ្សេងៗ ។
នេះ បើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីរ មន្រ្តីសាលាក្រុងព្រះសីហនុ ហើយក្រៅពីនេះក៏មានបងប្អូន លក់ដូចតាមរថយន្តឬរ៉ឺម៉កក៏ដូជាគោយន្ត ដូចជា គ្រែ សាឡុង ឆ្នាំ ដី សម្ភារៈ ប្រើប្រាស់ជាដើម ក៏មានចំនួនច្រើនផងដែរ ។ការលក់ដូររបស់ពួកគាត់ ជាការលក់ដូរ ចល័ត គ្មានទីចំណត និងគ្មានកន្លែងស្នាក់នៅច្បាស់លាស់ គឺយប់កន្លែង ដេកកន្លែងនោះ៕