ខ្លោចចិត្ត ក្រោយស្តាប់ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ…” (មានវីដេអូ)

នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។

អ្នកនាង ខាត់ សុឃីម មានបងប្អូនទាំងអស់ ៩ នាក់ ហើយក៏គ្មាននរណាម្នាក់មកទាន់ដង្ហើមចុងក្រោយរបស់ ឪពុកឡើយ ដោយហេតុនេះ ទើបធ្វើឲ្យ អ្នកនាង មានការសោកស្តាយយ៉ាងខ្លាំង យំឡើងហើមភ្នែក ក៏នៅមិនទាន់អស់ក្តីអាល័យទៀត។

ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អុឹម ជីវ៉ា ថា “ប្រហែលជាបងប្អូនឆ្ងល់ថា ហេតុអ្វីបានជា គាត់អត់ឃើញ ឈឺអីសោះ ហេតុអ្វីបានលោកចែកឋាន តាមពិតជាគាត់ឈឺយូរហើយ ប៉ុន្តែភាពរឹងមាំរបស់គាត់ គាត់មិនដែលបង្ហាញឲ្យគេដឹងថាគាត់ឈឺទេ”។

អ្នកនាង បានបន្តទៀតថា “ឥឡូយគាត់បានចែកឋានចោលពួកបងហើយអូនអើយ, គាត់ចែកឋាននៅពេលព្រឹកតែមិនដឹងម៉ោងប៉ុន្មានទេ ព្រោះអត់មាននរណានៅជិតគាត់”។

អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment