នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុករបស់ខ្លួន បានទទួលមរណភាពហើយ។
ក្នុងនោះផងដែរ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Sreyvong Khat បានបញ្ជាក់បន្ថែមថា “ពុកអើយមិនទាន់បានជូនពរពុកផង ពុកបានទៅចោលកូន ដោយមិនបានលា ថ្ងៃបុណ្យឪពុក គឺជាថ្ងៃដែលកូនធ្វើបុណ្យអោយពុកទៅវិញ ពុកអើយអនុស្សារីយ៍ ពួកយើងពិតជាច្រើនពេកហើយ សូមអោយពុកសំលាញ់ទៅអោយបានសុខ លាហើយពុក”។
ខាត់ សុឃីម ក៏បានបញ្ជាក់បន្ថែមទាំងទឹកភ្នែកថា “លាហើយពុក”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment និងភ្ជាប់សារចូលរួម រំលែកទុក្ខនៃគ្រួសារនៃសព៕