សូមចូលរួមរំលែកទុក្ខផង! ទៅម្តងពីរនាក់បងប្អូនបែបនេះ តើឲ្យគ្រួសាររបស់គាត់មានសង្ឃឹមអ្វីទៀត…

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់មួយដ៏រន្ធត់ ដែលបណ្តាលឲ្យយុវជនពីរនាក់បានស្លា ប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង​ ក្នុងសង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bii Nana បានបង្ហោះសារឲ្យដឹងថា “លឿនពេកហើយសម្លាញ់😭មិននឹកស្មានទេ😭 ទើបលេងឆាតជាមួយគ្នាសុខៗហើយឡូវមិចទៅចោលគ្នាបែបនេះហាស់😢😭គ្នាថាពេលបើកលុយហើយទៅសុីអីជុំគ្នាហី😭🙏😭😭 សូមទៅអោយបានសុខណាសម្ លាញ់😢😭 ណា រ៉ុង 😭😭RIP 😭😭😭”។

ជាមួយគ្នានោះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Penhpong Phat បានបង្ហោះសារថា “ប្អូនប្រុសណារ៉ូនិងណារ៉ុងគ្រេាះថ្នាក់ចរាចរណ៏ ទទួលមរណ ភាពទាំងពីរនាក់ នៅយប់ថ្ងៃអាទិត្យទី 21 ខែ មិថុនា វេលាម៉េាង 11យប់ សាកស ពតំកល់ធ្វេីបុណ្យនៅឈាបនដ្ថានវត្តប្ញស្សីសាញ់”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនដែលជាមិត្តស្គាល់ជនរងគ្រោះបានបង្ហោះសារថា “លឿនពេកហើយសម្លាញ់អើយ គ្នានិងក្រុមគ្រួសាររបស់ឯងទទួលយករឿងនេះមិនបានទេ ហែងទៅម្តងពីរនាក់បងប្អូនបែបនេះឲគ្រួសាររបស់ហែងមានសង្ឃឹមអ្វីទៀត ធ្លាប់ដើរលេងជាមួយគ្នាតាំងពីរក្មេងសុខៗហែងទៅចោលគ្នាបែបនេះ ឲគ្នាធ្វើចិត្តបែបណា សូមឲវិញ្ញាណខណ្ឌសម្លាញ់និងប្អូនប្រុសទៅកាន់សុគតិភពចុះ😪🙏 សម្លាញ់ណា រ៉ុង និងប្អូនប្រុស Phart NaRo”។

Related posts

Leave a Comment