មនុស្សចិត្តល្អបែបនេះកម្រមានណាស់! សុំសរសេីរទឹកចិត្តពូសន្តិសុខ២នាក់ រើសបានកាបូបលុយដោយគាត់បានរក្សាទុក រងចាំម្ចាស់កាបូបមកយកវិញ…

កាលពីពេលថ្មីៗនេះ យោងតាមរយៈគណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ Rithy Prum ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានសរសេររៀបរាប់ប្រាប់ឱ្យដឹងពីរឿងរ៉ាវមួយ ដែលធ្វើឲ្យរូបគាត់មានការសប្បាយចិត្ដជាខ្លាំង បន្ទាប់ពីកាបូបលុយរបស់គាត់បានភ្លេចនៅទូរATM របស់ធនាគារ ABA ប៉ុន្ដែក៏ត្រូវបានអ៊ុំសន្ដិសុខ បានឃើញ រួចក៏បានយកមករក្សាទុកឱ្យគាត់។ក្នុងសំណេរបង្ហោះឡើង

ដោយម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”កាលពីម្សិលមិញ ថ្ងៃទី ២៩ ខែ ០២ ឆ្នាំ ២០២០ ម៉ោងប្រហែល ១១៖៣០ព្រឹក ដោយមានភាពប្រញ៉ាប់ប្រញាល់ ខ្លាចហួសម៉ោងណាត់ការងារកស៊ី ខ្ញុំបានភ្លេចកាបូបដៃរបស់ខ្ញុំ នៅពេលខ្ញុំទៅដាក់លុយ (Deposit Money)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅម៉ាស៊ីនទូរ ATM របស់ធានាគា ABA សាខា ភ្នំពេញថ្មី តាមបណ្តោយផ្លូវ ហានណូយ

ប្រហែលជិត១ម៉ោងក្រោយមកខ្ញុំក៏ត្រលប់មករកវិញ ហើយចតឡានចូលរកភ្លាមដោយអន្ទៈសាតែរកមិនឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសំណាងល្អ ខ្ញុំបានសួរទៅលោក ពូ២នាក់ដែលជាបុគ្គលិកសន្តិសុខរបស់ធានាគា ABA ហើយពួកគាត់ទាំង២នាក់បានឆ្លើយថា

ពួកខ្ញុំបានយកនិងរក្សាទុកអោយ ពេលនោះខ្ញុំពិតជារំភើបនិងត្រេតល្អណាស់ ហើយពិតជាអរគុយ៉ាងជ្រាលជ្រៅបំផុតចំពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទឹកចិត្តដ៌ល្អ ទង្វើល្អនិងសេចក្តីស្មោះត្រង់របស់ លោកពូទាំង២នាក់ ហើយខ្ញុំក៌បានជូនសាគុណពួកគាត់ទាំង២នាក់ ប្រាក់បន្តិចបន្តួច ហើយក៌ចូលត្រេតអរ និងអបអរដែលធនាគារ ABA

មានបុគ្គលិកល្អ និងភាពស្មោះត្រង់ដូចលោកពូទាំង២នាក់ ហើយជូនពរអោយធនាគារ ABA កាន់តែជោគជ័យរីកចំរើនថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះហើយជា ចំនុច១ នៃភាពជោគជ័យរបស់ស្ថាប័នមួយ ដែលផ្តើមចេញពី មានបុគ្គលិកល្អ

និងស្មោះត្រង់ដូចលោកពូទាំង២ជាគំរូ ដែលធ្វើអតិថិជន កាន់តែមានទំនុកចិត្តថែមមួយកំរិតទៀត។ល។ “នៅពេលដែលយើងមានចិត្តបុណ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងធ្វើតែអំពើល្អ នោះយើងនឹងជួបតែរឿងល្អៗ ទោះជួបរឿងអាក្រក់ ក៏ប្រែទៅជាល្អ” ពីខ្ញុំបាទ ព្រំ រិទ្ធី”។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment