រំភើបជំនួស! ស្រីអូន បានប្រគល់ថវិកា ជូន កីឡាប្រដាល់ មុត ខ្លឹមខ្មៅ ហើយ ដោយទទួលបានពីសប្បុរជន សរុបទាំងអស់ មានទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

ប្រិយមិត្ត ដែលជា អ្នកស្នេហាវិស័យកីឡាជាច្រើន ច្បាស់ជាបានជ្រាបហើយ កាលពីពេលថ្មីៗនេះ កីឡាប្រដាល់សេរី ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ មុត ខ្លឹមខ្មៅ បានជួបទុក្ខ ដោយសារកូនតូចទាំង២នាក់ កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង។

ដោយក្តីអាណិតខ្លោចចិត្ត ស្រីអូន ក៏បានសម្រេចចិត្ត ធ្វើការ Live វីដេអូ ដើម្បីស្វែងរកជំនួយ ដើម្បី ជូន ខ្លឹមខ្មៅ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូន បានប្រគល់ថវិកាជូន ខ្លឹមខ្មៅ ដោយទទួលបានការឧបត្ថម្ភថវិកាមួយធំ ពីសប្បុរជន សរុបទាំងអស់បានប្រហែល ៤០០០ ដុល្លារឯណោះ។

ស្រីអូន បានបញ្ជាក់សារខ្លីមួយថា “ប្រគល់ថវិការជូនប្អូនប្រុសខ្លឹមខ្មៅកីឡាប្រដាល់ចំនួន 2305$ សូមអរគុណដល់បងប្អូនខ្មែរអរគុណសំរាប់ការជួយ។ ថវិកានេះគឺបងប្អូនបានវេរចូលកុងធនាគារ សំរាប់ថវិកា ដែលបងប្អូនវេរតាមលេខ ខ្លឹមខ្មៅគឺបាន2000$ទៀត សរុបទាំងអស់បានប្រហែល 4000$”៕

Related posts

Leave a Comment