អបអរសាទរ! អ្នកនាងខ្ញុង សម្រាលកូនហើយ មុខមាត់គួរឲ្យក្នាញ់ និងមានសុខភាពល្អទាំងម្តាយទាំងកូន…

ភ្នំពេញ​​៖ នៅមុននេះបន្តិច តារាកំប្លែង អ្នកនាង ខ្ញុង បានសម្រាលកូនដោយជោគជ័យ បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារអស់រយពេលជាច្រើនខែមកហើយ ដោយអ្នកនាង បានដាក់ឈ្មោះតាំងពីកូននៅក្នុងផ្ទៃថា មង្គល។

នៅក្នុងនោះដែរ អ្នកនាងខ្ញុងបានថតរូបភាពកូនបង្ហោះសារលើបណ្តាញសង្គម ដែលមានមុខមាត់យ៉ាងស្រស់ស្អាត គួរឲ្យខ្នាញ់ ជាពិសេស គឺមានសុខភាពរបស់កូនគឺល្អ និងមានសុវត្ថិភាពល្អទាំងម្តាយនិងកូន។

ជាមួយគ្នានោះ អ្នកនាងខ្ញុងបានបង្ហោះសារថា “អ៊ំពូមីងមុខអូនដូចម៉ាក់ទេ? សូមអរគុណដល់មន្ទីរពេទ្យមន្ទីរពេទ្យអរៀនដា ដែលផ្ដល់ទំនុកចិត្តនិងភាពកក់ក្តៅឲ្យខ្ញុំនិងកូន ចាំស្រួលខ្លួនបន្តិចនិងឡាយឲ្យបងប្អូនមើលឲ្យច្បាស់ជាងនេះ”។ អ្នកនាងខ្ញុង បានបង្ហោះបន្ថែមទៀតថា “អរគុណណាស់អ៊ំពូមីងដែលបារម្ភពីសុខទុក្ខខ្ញុំនិងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា សម្រាលដោយធម្មជាតិ ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយឱ្យបងប្អូនបានមើលណា 🤱🤱”។

ក្រោយពីឃើញបែបនេះភ្លាម មានបណ្ដាមិត្តៗសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរជំនួសគ្រួសារ តារាស្រីរូបនេះ និងជូនពរឲ្យជួបតែសុភមង្គលបែបនេះជារៀងរហូតផងដែរ៕

អត្ថបទ៖ Khmer News

Related posts

Leave a Comment