ពិតជាល្អណាស់!! កង់ខ្មែរអគ្គិសនី (Green e-bike) បានផលិតដំបូង នៅខ្មែរដែលគ្រោងនាំចេញទៅក្រៅស្រុក ទៀតផង

ធ្លាប់តែឃើញនៅបរទេសដែលបង្កើតបាន កង់ដែលប្រើប្រាស់អគ្គិសនី ជិះកង់ស្គែន QR កូដ ដែលល្បីល្បាញទូទាំងពិភពលោក ។

តែពេលនេះស្រុកយើងក៏មានដែរ ដែលបង្កើតឡើងនៅក្នុងខេត្តសៀមរាប ដោយវិស្វករជនជាតិបារាំងម្នាក់ឈ្មោះលោក Vaudin ដែលនឹកឃើញគំនិតច្នៃប្រឌិតបង្កើតកង់អគ្គិសនី ដែលប្រើប្រាស់ថាមពលថ្មជិះបានយ៉ាងឡូយ ។

នេះបើតាមបទសម្ភាសពី Business Cambodia ជាមួយភ្នាក់ងារ Green e-bike បាននិយាយថា សម្រាប់់កង់អគ្គិសនីនេះគឺបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្លេស តែថ្មីៗនេះក្រុមហ៊ុន Green e-bike ក៏បានកំណែទម្រង់កង់អគ្គិសនីជំនាន់ថ្មីសម្រាប់ឲ្យអតិថិជនប្រើប្រាស់កាន់តែល្អថែមទៀតដែរ ។

កង់នេះសាកថ្មម្ដងគឺចំណាយពេល ៤ ម៉ោង ហើយអាចជិះបានជាង ៥០ គីឡូម៉ែត្រ ដូចជាជនជាតិបរទេសដែលមកលេងនៅកម្ពុជា ពួកគាត់ចូលចិត្តជិះកង់នេះខ្លាំងណាស់ ព្រោះដើម្បីការពារបរិស្ថាន និង ចំណាយតិចទៀតផង ដោយថ្លៃជួលកង់នេះមួយថ្ងៃគឺ តម្លៃ ១០ ដុល្លារប៉ុណ្ណោះ មិនថាតែបរទេស ឬ ភ្ញៀវជាតិនោះទេ មានការពេញនិយមច្រើន ។

កង់អគ្គិសនី e-bike ថ្មីៗនេះក៏មានគម្រោងនាំចេញទៅកាន់បរទេសផងដែរ ដូចជាប្រទេសបារំាង និងបណ្ដាប្រទេសផ្សេងៗទៀត ដែលកំពុងសិក្សាលើការប្រើប្រាស់កង់មួយនេះ ថាតើមានភាពធុន និង អាចប្រើប្រាស់បានត្រឹមត្រូវកម្រិតណា ព្រោះវាជាកង់អគ្គិសនី ។

បន្ថែមពីនេះផងដែរថា Green e-bike គឺជាក្រុមហ៊ុនក្នុងស្រុក និង ផលិតនៅស្រុកយើងតែម្ដង ដែលមានទីតាំងនៅក្នុងក្រុងសៀមរាប ជិតតំបន់កំសាន្ដ Pub Street ខេត្ត សៀមរាបជាទីតាំងមានភ្ញៀវទៅលេងច្រើន ព្រោះអ្នកទៅសៀមរាមភាគច្រើនមិនចោលនោះទេ Pub Street ជាកន្លែងកំសាន្ដពេលយប់ ។

សម្រាប់តម្លៃ e-bike វិញ មួយគ្រឿងមានតម្លៃជាង ៨៩៩ ដុល្លារ ជាមួយការធានារយៈពេលមួយឆ្នាំ ហើយការសាកថ្ម នៅពេលដែលជិះអស់គឺដោះសាកបានធម្មតា សាកសមបំផុតសម្រាប់អ្នកជិះនៅក្នុងក្រុង ទៅសាលា ធ្វើការ ឬ បំពេញការងារផ្សេងៗជិតៗផងដែរ ព្រោះកម្លាំងថ្មប៉ុណ្ណេះទ្រទ្រង់បាន ៥០ គីឡូម៉ែត្រនោះ គឺវាល្អណាស់ទៅហើយ ព្រោះយើងក៏មិនចាំបាច់ស្គែន QR កូដបង់លុយដូចកង់ចិនដែរ ។ ជាពិសេសកង់នេះគ្រៀងនាំចេញទៅក្រៅស្រុកបន្ថែមទៀត ប្រសិនបើនៅខ្មែរមានការគាំទ្រខ្លាំងនោះ ៕ ប្រភព៖ Business Cambodia

Related posts

Leave a Comment