ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី គឺជាអ្នកឧកញ៉ាមួយរូប ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម។ ហើយលោកក៏ទទួលបានងារពីមហាជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដែលអ្នកនិយមបណ្ដាញសង្គមនេះឲ្យងារថា «ឧកញ៉ាចិត្តធម៌»។
ដោយឡែកនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមហ៊ុនម៉ុង ឫទ្ធី បានបង្កើតភ្នំទឹកកកសិប្បនិមិត្ត ហើយថែមទាំងថតរូប៤សន្លឹកបង្ហោះ ធ្វើឲ្យពលរដ្ឋមានភាពភ្ញាក់ផ្អើលច្រឡំស្មានតែនៅស្រុកគេ។
បើតាមប្រភពពីផេកផ្លូវការ របស់លោកម៉ុង ឫទ្ធី បានសរសេរនិងភ្ជាប់ជាមួយរូបថតថា៖ «ថ្ងៃនេះយើងនាំគ្នាមកថតរូបនៅលើភ្នំទឹកកក ដោយមិនចាំបាច់មានលិខិតឆ្លងដែនទេ»។
ភ្នំទឹកកក សិប្បនិម្មិតមួយនេះ គឺមានទីតាំងស្ថិតនៅក្នុង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ យេីងហ្នឹង។ ក្នុងនោះដែរ ឯកឧត្ដម បណ្ដិត ម៉ុង ឬទ្ធី មិនបានបញ្ជាក់លម្អិតនោះទេ ចំពោះពេលវេលាជាក់លាក់ ដោយនឹងបើកឲ្យសាធារណជនចូលមកកម្សាន្ដ និងទស្សនា នៅពេលណាឲ្យពិតប្រាកដនៅឡើយនោះទេ៕
សូមមើលរូបភាពខាងក្រោម៖