អរគុណហ្វេសបុក!! ពីមុនទៅលើកណាក៏ទារលុយដែរ ក្រោយផ្អើលពេញ ហ្វេសប៊ុក ប៉ូលិសតេហៅឲ្យទៅយកម៉ូតូវិញអត់អស់លុយ១រៀល…

បន្ទាប់ពីមានការផ្សព្វផ្សាយចំពោះករណីប៉ូលិសមិនព្រមប្រគល់ម៉ូតូអោយទៅពលរដ្ឋវិញ បើមិនមានលុយបង់​១ពាន់ដុល្លារនោះ ស្រាប់តែនៅថ្ងៃបន្ទាប់ ភាគីខាងប្រជាពលរដ្ឋដែលបានប្រើប្រាស់គណនីហ្វេសប៊ុក ពៅ មាស លក់ផលិតផលអនឡាញ បានបង្ហោះសារថា ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះខ្ញុំទទួលបានម៉ូតូវិញហើយបងប្អូន ដូចពាក្យចាស់ពោលលឺដប់មិនប្រសប់ដូចបានជួបមួយ ខ្ញុំបានយល់ច្រឡំទៅខាងព្រះរាជអាជ្ញា នឹងចៅក្រម ដោយបានគិតថា លោកទាំងពីជាអ្នកពុករលួយដោយគាត់មិនបាននិយាយអ្វីសោះថានឹងទាលុយខ្ញុំរឿងស្នើរម៉ូតូយកទៅប្រើរប្រាស់វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានសមត្ថកិច្ចម្នាក់នៅក្នុងខណ្ខដង្កោជាអ្នករត់កាទាលុយពីខ្ញុំដោយខ្លួនឯងហើយគាត់បានប្រាប់ខ្ញុំថាខាងព្រះរាជអាជ្ញាជាអ្នកទាលុយចំនួន1000$ដើមប្បីដោះស្រាយរឿងមនុស្សនឹងម៉ូតូ ទើបខ្ញុំមានចិត្តខឹងនឹងខាងតុលាកាទាំងមិនទាន់បានជួបផ្ទាល់ជាមួយគាត់ផង ចឹងបានថ្ងៃដែលខ្ញុំមកដោះស្រាយរឿងម៉ូតូនឹងពូលិសម្នាក់ដែលរត់កាឲ្យខ្ញុំនឹងមិនឲ្យខ្ញុំចូលទៅជួបព្រះរាជអាជ្ញាសោះកាពិតពូលិសម្នាក់នឹងចង់សុីលុយពីខ្ញុំដោយខ្លួនឯងសោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមផ្ដាំទៅដល់បងប្អូនទាំងអស់គ្នាបើមានរឿងដូចខ្ញុំសូមបងប្អូនមកឲ្យដល់ជួបផ្ទាល់ជាមួយលោកព្រះរាជអាជ្ញាដោយផ្ទាល់ទើបដឹងថាគាត់មិនបានទាលុយកាក់ពីយើងទេ ណាស់តែសម្ថកិច្ចមួយចំនួនតូចដែលចង់សុីលុយដូចរឿងរបស់ខ្ញុំនេះធ្វើឲ្យម្នាក់ៗមើលមកថាតុលាកាពុករលួយ ចឹងហើយខ្ញុំសូមអភ័យទោសជាសាធាណះនូវកុំហុសឆ្គងនឹងកាយល់ច្រឡំនាៗដែលខ្ញុំបានធ្វើឲ្យបេះពាល់ដល់លោកព្រះរាជអាជ្ញានឹងលោកចៅក្រម🙏🙏🙏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថាអ្វីដែលខ្ញុំនិយាយក្នុងថ្ងៃនេះគឺមិនមានកាបង្ខំរឺកាគុំរាមពីនណាម្នាក់នោះទេខ្ញុំនិយាយចេញពីចិត្តនឹងបេះដូងរបស់ខ្ញុំផ្ទាល់ សូមបងប្អូនឈប់មានកាយល់ច្រឡំបន្តទៀតលើពួកគាត់ទៅ។សូមអគុណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា ជ ន ស ង្ស័ យម្នាក់ ខ្ចីម៉ូតូមិត្តភក្តិជិះលួច ដោះ គ្រឿងម៉ូតូលក់ ត្រូវម្ចាស់ប្តឹ ងសមត្ថកិច្ចឱ្យចា ប់ ឃា ត់ខ្លួនត្រង់ ចំណុច រោងទឹ កត្នោ តជូរ តាមផ្លូវបេតុង ស្ថិតក្នុងភូមិប្រការ សង្កា ត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី វេលា ម៉ោង ២ រសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ ន រ ង គ្រោះ ជាម្ចាស់ម៉ូតូឈ្មោះញ៉ឹប គោ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជា ងដែក ជនជាតិខ្មែរ រស់នៅភូមិសំបូរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជ ន ស ង្ស័ យ ឈ្មោះ យឹម សារីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា ងដែក ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment