ខានសប្បាយជាងកន្លះឆ្នាំហើយ! បុណ្យសមុទ្រវិលមកវិញហើយ នឹងរៀបចំយ៉ាងធំបំផុតនៅព្រះសីហនុ

យោងតាមប្រសាសន៍របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថាកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តមមានប្រសាសន៍ថា៖ «រសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខ្ញុំ​រួមជាមួយ​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលរៀបចំដោយគណៈកម្មអន្តរក្រសួងរៀបចំបុណ្យសមុទ្រនៅចុងខែធ្នូខាងមុខ​ ដោយជ្រើសយកទីតាំងរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅផ្លូវប្រសព្វមហាវិថីរាម និងមហាវិថីជំទាវម៉ៅ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ» ។

សូមបញ្ជក់ថា បុណ្យសមុទ្រកម្ពុជាតែងប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ក្នុងកំឡុងខែធ្នូនៃឆ្នាំនីមួយៗដោយយកតំបន់មាត់សមុទ្រនានារួមមាន ខេត្តកោះកុង កំពត និង ព្រះសីហនុផ្ទាល់ ជាទីតាំងឆ្លាស់គ្នាពីមួយឆ្នាំទៅមួយឆ្នាំ ៕

Related posts

Leave a Comment