ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបហើយ កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គេឃើញ បុរសម្នាក់ឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ផ្កាយ ក៏បានទទួលមរណភាពហើយ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហោះចូលរួមរំលែកទុក្ខគ្រួសារនៃសព ថែមទាំងចូលរួម ថវិកា ជូនគ្រួសារនៃសព នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។
លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។
ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម 1000$។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួយសម្រាលការលំបាក ឪពុកគាត់ខ្លះ”៕