សូមសមត្ថកិច្ចជួយមើលផង! អ្វីដែលខ្ញុំបារម្ភឥឡូវចេញលទ្ធផលហើយ នៅពេលព្រឹកខ្ញុំជិះកង់ហាត់ប្រាណបានឃើញរថយន្តមួយនៅក្រោមស្ពាន…

ប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងមួយកន្លែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សបាន ។ ដោយឡែកនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋម្នាក់គាត់បានថតរូបភាព ចំនួន២សន្លឹកបង្ហោះលើបណ្តាញសង្គម ដែលរថយន្តម៉ាកព្រូសមួយគ្រឿង បានធ្លាក់ទៅក្រោមស្ពាន ព្រោះតែបញ្ហាផ្លូវធំជាងស្ពាន ដែលជាហេតុធ្វើឲ្យអ្នកដំណើរមានការយល់ច្រឡំបានថាជាផ្លូវ ដោយសារតែគ្មានបិទស្លាកសញ្ញាអ្វីទាំងអស់។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neth Ngoun​ បានបង្ហោះសារ ព្រមជាមួយក្តីបារម្ភថា “អ្វីដែលខ្ញុំបារម្មណ៍ឥឡូវចេញលទ្ធផលហើយ នៅពេលព្រឹកខ្ញុំជិះកង់ហាត់ប្រាណបានឃើញរថយន្តមួយនៅក្រោមស្ពាន ក្បែអាងចម្រោះទឹកស្អាតអូឈើទាល។

គឺអត់មានដាក់ប៉ារាស់ឬសញ្ញាអោយដឹង​ អ្នកបើកបរពេលយប់ រួមនិងផ្លូវស្ងាត់ផងគាត់បើកល្បឿនលឿនទៀត វ៉ាក់អឺ មានតែទៅត្រង់។ ចុះបើស្ពាននេះទឹកពេញតើវាសនាអ្នកបើកបរទៅជាយ៉ាងណា? ផ្លូវមួយខ្សែនេះមិនមែនជាលើកទីមួយទេ ស្ពានអូរមួយក៏ធ្លាប់ជួបហេតុការណ៍ដូចគ្នានេះដែរ។

ខ្ញុំសូមស្នើជួយដាក់ស្លាកសញ្ញានៅកន្លែងដែលគិតថាមានគ្រោះថ្នាក់ដើម្បីអោយអ្នកបើកបរបានដឹងផង”៕

Related posts

Leave a Comment