ជួយស៊ែឲ្យបានដឹងគ្រប់គ្នាផង! អាជីវករចាំមុខស្រ្តីម្នាក់នេះទុក ប្រយ័ត្នអស់ទ្រព្យពីខ្លួន….

ខេត្តកណ្តាល៖ ស្ត្រីជើងល្អម្នាក់ បានធ្វើសកម្មភាពបន្លំលួចប្រាក់ និងគ្រឿងអលង្ការមានតម្លៃរបស់អាជីវករម្នាក់ កាលពីវេលាម៉ោង១២និង២២នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចហាងលក់ខោអាវ ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះដា ឆេងលាង ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល បាត់បង់ប្រាក់ចំនួន១០៥០ដុល្លារ និងបន្តោងខ្សែកប្លាទីនចំនួន២។ ចំណែក ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែលជាង៥០ឆ្នាំ(គេចខ្លួន)។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កំពុងអង្គុយឡាយវីដេអូនៅក្នុងហាងលក់ខោអាវរបស់ខ្លួន ស្រាប់តែជនសង្ស័យខាងលេីបានដេីរចូលមកទិញខោអាវ ដោយរេីសខោអាវជាច្រេីនអោយជនរងគ្រោះច្រកថង់អោយ ឆ្លៀតពេលដែលជនរងគ្រោះកំពុងជាប់រវល់ច្រកខោអាវដាក់ថង់ ជនសង្ស័យបានបន្លំលួចយកលុយ និងបន្តោងខ្សែករបស់ជនរងគ្រោះដែលទុកក្នុងកាបូបព្យួរនៅលេីឈ្នួខោអាវ ហេីយប្រាប់ជនរងគ្រោះថាទុកខោអាវសិនអ៊ំទៅទិញថ្នាំលាបសក់រួច និងត្រឡប់មកយកវិញ។

តែជនសង្ស័យទៅបាត់រហូតមិនឃេីញត្រឡប់មកវិញឡើយ ដោយមានការសង្ស័យជនរងគ្រោះបានទៅរ៉ូតកាបូបមើល ទើបដឹងថាបាត់លុយនិងសម្ភារ:ដូចខាងលើ ហើយបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីជួយធ្វើការស្រាវជ្រាវតាមចាប់ខ្លួនស្រ្តីសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ KBN

Related posts

Leave a Comment