ជួយត្រេអរផង! ទីបំផុត ស្រី អូន ទាក់ទងបងខ្លឹមខ្មៅបានហេីយបងប្អូនស្អែកគាត់នឹងមកជួបផ្ទាល់ហើយនឹងបកស្រាយពីទុក្ខលំបាកអោយមហាជនជ្រាប

ក្រោយពីលឺព័ត៍មានថា កីឡាករ ឯម ខ្លឹមខ្មៅ​កំពុងតែជួបទុក្ខធំ ដោយសារតែភាពទីទាលក្រ រហូតដល់លេចលឺថា គ្រួសារ កីឡាកររូបនេះមានកូនឈឺដល់ទៅពីរនាក់ហើយខ្វះខាតខ្លាំង ក៏ឡើងប្រគួតដើម្បីរកលុយមើលជំងឺកូនទាំងអារម្មណ៍មិននៅក្នុងខ្លួន ស្រាប់តែស្រី អូន សម្រស់ធម្មជាតិ ក៏បានទទួលដំណឹងបែបនេះហើយហេតុតែចិត្តអាណិតនោះក៏បានប្រកាសស្វែងករ កីឡាករ ឯម ខ្លឹមខ្មៅ ដើម្បីជួយហើយស្រីអូនក៏បានសរសេរបង្ហោះថា៖ ទាក់ទងបងខ្លឹមខ្មៅ

បានហេីយបងប្អូនស្អែកគាត់មកជួបខ្ញុំផ្ទាល់🙏🏻 បងប្អូនអាចជួបគាត់និងស្ដាប់ពីជីវិតនិងការតស៊ូរបស់គាត់បាន🙏🏻 គាត់លំបាកខ្លាំងធ្លាប់ឡេីងវៃដេីម្បីយកថវិការទៅធ្វេីបុណ្យសពម្ដាយឥលូវនេះគាត់ឡេីងវៃដេីម្បីយកថវិការព្យាបាលកូនដែលកំពុងឈឺទាំង២🙏🏻 ទឹកចិត្តឪពុក😭សុខចិត្តឈឺកាយអោយតែបានលុយព្យាបាលកូន🙏🏻៕

Related posts

Leave a Comment