ត្រេកអរណាស់! គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧នេះ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតហើយ ដែលបានជាសះស្បើយ

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ថា អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា បុរសជនជាតិខ្មែរអាយុ២៦ ឆ្នាំ មានទីលំនៅ នៅឃុំ កំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីល្លីពីន បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

Related posts

Leave a Comment