បរទេស៖ អ្នកជំនាញចក្រភពអង់គ្លេស បាននិយាយថា ថ្នាំដែលមានតំលៃថោក និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក មិនថាប្រទេសក្រីក្រ ដែលគេហៅថា dexamethasone គឺអាចជួយសង្គ្រោះជីវិតរបស់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ហើយវាគឺជា របកគំឃើញដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩ ដែលបានសម្លាប់មនុស្សរាប់លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាយប់ថ្ងៃទី១៦ ខែមិថុនានេះ។
ថ្នាំនេះគឺជាផ្នែកមួយនៃការសាកល្បងដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលលើអ្នកជម្ងឺកូវីដ-១៩ ដើម្បីមើលថា តើវាក៏មានប្រសិទ្ធភាពសម្រាប់ជំងឺដែរឬទេ។ ជាលទ្ធផលវាបានកាត់បន្ថយហានិភ័យ នៃការស្លាប់របស់អ្នកជម្ងឺមួយភាគបី សម្រាប់អ្នកជំងឺណាដែលមានស្ថានភាពធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើថ្នាំនេះត្រូវបានប្រើដើម្បីព្យាបាលអ្នកជម្ងឺនៅចក្រភពអង់គ្លេស តាំងពីការឆ្លងរាលដាលដល់មនុស្សតាំងពី៥០០០នាក់ គឺវាត្រូវបានសង្គ្រោះទាន់ពេលទៅហើយ ដោយគ្មានការឆ្លងរាលដាលច្រើនដូចពេលបច្ចុប្បន្ននេះទេ។ ហើយជាពិសេសវាអាចមានអត្ថប្រយោជន៍យ៉ាងធំធេងនៅក្នុងប្រទេសក្រីក្រ ដែលមានចំនួនអ្នកជំងឺកូវីដ-១៩ អត្រាខ្ពស់។
បច្ចុប្បន្ននេះ រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ឲ្យដឹងថា អ្នកជម្ងឺដែលមានហានិភ័យខ្ពស់ប្រហែលជា១៩នាក់ ក្នុងចំណោមអ្នកជំម្ងឺ២០នាក់ដែលមានជម្ងឺកូវីដ-១៩ ត្រូវបានជាព្យាបាលឲ្យជាសះស្បើយឡើងវិញ ដោយមិនបានបញ្ជូនទៅមន្ទីរពេទ្យទេគឺគ្រាន់តែប្រើប្រាស់នូវថ្នាំ Dexamethasone ។
លោកសាស្រ្តាចារ្យ Peter Horby ប្រធានផ្នែកស៊ើបអង្កេតបាននិយាយថា ថ្នាំ Dexamethasone គឺជាថ្នាំតែ១គត់ដែលត្រូវបានគេជឿជាក់ថា អាចកាត់បន្ថយអត្រាមរណភាពអ្នកជម្ងឺកូវីដ-១៩ ដែលវាមិនមែនជាថ្នាំថ្មី ឬថ្លៃនោះទេ ទេប៉ុន្តែជាថ្នាំ Dexamethasone ចាស់ដែលមានតម្លៃថោក ហើយវាជារបកគំហើញដ៏សំខាន់មួយ ដែលពិភពលោកមិនអាចខ្វះបាន។
គួរបញ្ចាក់ថាថ្នាំ Dexamethasone ត្រូវបានប្រើតាំងពីដើមទសវត្ស១៩៦០ ដើម្បីព្យាបាលជម្ងឺជាច្រើនប្រភេទដូចជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺហឺត ៕
ប្រភព៖ KNB