ស្អាតហើយ ចិត្តល្អទៀត! ឃើញ សិល្បការិនី ជើងចាស់ កំពុងជួបទុក្ខលំបាក Love Riya បានស្កាត់ទៅជួបសួរសុខទុក្ខ ហើយថែមទាំងបានឧបត្ថម្ភថវិកា រហូតដល់ទៅ…(មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ណាស់ Love Riya នោះ ដែលជាស្ត្រី ដែលមានមុខមាត់ ស្រស់ស្អាត ទាក់ទាញម្នាក់ ហើយក៏ជាអ្នកលក់ផលិតផលតាមអនឡាញ ដ៏ជោគជ័យផងដែរ ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ។

Riya មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ស្ត្រីរូបនេះ ក៏មានចិត្តធម៌ផងដែរ ដោយគេឃើញតែងតែធ្វើបុណ្យ និងដាក់ទានជូនអ្នកក្រីក្រជាហូរហែ ប្រកបដោយចិត្តជ្រះថ្លា រីករាយ គ្រប់ពេលដែលរូបគាត់បានជួយអ្នកដទៃ។

ជាក់ស្តែងនៅមុននេះបន្តិ​ច នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ Riya បានឧបត្ថម្ភ ថវិកា ដល់ទៅ ២០០ ដុល្លារឯណោះ ជូនសិល្បការិនីជើងចាស់ម្នាក់។ Love Riya បានបញ្ជាក់សារខ្លីមួយថា “ចែករំលែកដល់ម៉ាក់មីង ដែលជាសិល្បការិនីជើងចាស់ ដែលកំពុងជួបទុក្ខលំបាក នាងខ្ញុំlove Riyaក៏បានជួយជាថវិកា បន្តិចបន្តួច ដល់ម៉ាក់មីងផងដែរ ជូនពរម៉ាក់មីងមានសុខភាពល្អ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនសម្តែងក្តីរំភើបជំនួស ហើយចូល comment ថា “ប្រពៃណីណាបងស្រី ទាំងស្អាត ទាំងមានចិត្តជ្រះថ្លា” មានម្នាក់ទៀតបន្ថែមថា “ការចែករំលែក គឺជាក្ដីសុខរបស់មនុស្សចិត្តបុណ្យ” ព្រមទាំងនៅមានពាក្យសរសើរ Riya ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 20:00 តទៅ ៖

Related posts

Leave a Comment