ក្រោយពីទទួលបានដំណឹងការធ្វើអត្តឃាតខ្លួនឯងរបស់ តារាសម្តែង Bollywood ឥណ្ឌា លោក Sushant Singh Rajput បានធ្វើឲ្យមហាជន និង អ្នកគាំទ្រជាច្រើនប្រទេស មានការសោកស្តាយយ៉ាងខ្លាំង ។
ការបាត់បង់តារាសម្តែងរូបនេះ បានធ្វើឲ្យសិល្បករ ព្រមទាំងបុគ្គលមានអំណាច អិភិជន នៅក្នុងប្រទេសឥណ្ឌាជាច្រើន យល់ថាជាការបាត់បង់នូវធនធានដ៏ល្អម្នាក់សម្រាប់ប្រទេស ។
ជាការពិតណាស់ Sushant Singh Rajput គឺជាតារាសម្តែងមួយរូបដែលសាងតែកេរ្តិ៍ឈ្មោះល្អ ដោយសមត្ថភាពផ្ទាល់របស់លោកទាំងវ័យក្មេង តាំងពីឆ្នាំ ២០០៣ មករហូតក្លាយទៅជាកំពូលតារា Bollywood ។
ក្រោយពីការស្លាប់នេះដែរ អ្នកមានអំណាច អ្នកយោបាយជាច្រើន ជាពិសេសនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ក៏បានសរសេរសាររំលែកទុក្ខដល់តារាវ័យក្មេងរូបនេះ នៅក្នុងគនណី Twitter របស់លោកផងដែរ ។
នៅក្នុងនោះ ដើម្បីរៀបចំពិធីបុណ្យសព និង ជូនដំណើរលើកចុងក្រោយដល់តារាសម្តែងរូបនេះ ក៏មានអ្នកគាំទ្រនៅក្នុងប្រទេសឥណ្ឌា នៃទីក្រុង Kolkata បានដេរម៉ាស់ការពារ ព្រមទាំងបោះពុម្ពរូបភាពរបស់លោកព្រមទាំងពាក្យ «R.I.P» ដូចគ្នាដែរ ៕