សូមចូលរួមរំលែកទុក្ខផង! បុរសម្នាក់ដែលជាតារាTik Tok បានស្លា​ប់បាត់បង់ជីវិតដោយសារតែ…

កាលពីយប់ម្សិលមិញនេះ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ មានករ ណី គ្រោះ ថ្នាក់ ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលធ្វើឲ្យយុវជនម្នាក់ ជាបុគ្គលល្បីមួយរូប នៅក្នុងបណ្ដាញសង្គម TikTok បានស្លា ប់ បាត់ បង់ជីវិតយ៉ាងអាណោច អធម៍ជាទីបំផុត។ ជនរងគ្រោះ មានឈ្មោះ ចាន់ សម្បត្ដិ រតនផ្កាយ ហើយចំពោះហេតុការណ៍នេះ កើតឡើងស្ថិតនៅលើវិថី សម្ដេចប៉ែននុត តាមបណ្ដោយផ្លូវ ៥២៨ កែងផ្លូវ ២៨៩ ក្នុងសង្កាត់ បឹងកក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមរយៈប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា៖”មុនដំបូងមានរថយន្ដមួយគ្រឿងម៉ាក Morning ពណ៍ស មិនចាំស្លាកលេខ បានជិះប្រដេញ ដេញតាមបុកម៉ូតូជនរងគ្រោះខាងលើ ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៍ក្រហម ដោយពាក់ស្លាកលេខ ភ្នំពេញ1IC-8992 ហើយដោយភ័យខ្លាំងពេក ជនរងគ្រោះ ក៏បានជ្រុលទៅបុករថយន្ដមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរធម្មតា ម៉ាក TOYOTA Highlander ពណ៍ទឹកប្រាក់ បណ្ដាធ្វើឲ្យខ្លួនរងរបួ ស ធ្ងន់ បែ ក ក្បា ល ធ្លាយ ខួរ រួចក៏ត្រូវបានរថយន្ដសង្រ្គោះបន្ទា ន់បានមកដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុលយុវជនរូបនេះ ក៏បានស្លា ប់ បាត់បង់ ជីវិតតែម្ដង”។

ទន្ទឹមនឹងនេះដែរ នារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Øun Ny ត្រូវជាអតីតសង្សារនៃជនរងគ្រោះ បានបង្ហោះសារមួយឃ្លាថា៖”ឆាប់សងគេអោយខ្ញុំវិញមក ឯណាពាក្យសន្យាដែលអ្នកនិយាយមួយខ្ញុំហាស ឥឡូវឆាប់ងើបឡើង ហើយបន្តពាក្យសន្យាមក កុំគេងយូរពេក អ្នកគ្រប់គ្នាចាំអ្នកត្រឡប់មកវិញ បើមានជាតិក្រោយសុំកុំអោយដូចជាតិនេះអី Rip Na Ex ចាន់ សម្បត្តិ រតនផ្កាយ”។

Related posts

Leave a Comment