ពិបាកគ្រប់គ្រងពេកលេងធម៏ក្តៅម្តង! សឹង្ហបុរីប្រកាសផាកពិន័យរហូតដល់ ១០,០០០ ដុល្លារ និងអាចជាប់ពន្ធនាគាររហូតដល់៦ខែ បើសិនល្មើសនឹងបម្រាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩

យោងតាមការចុះផ្សាយក្នុងសារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០​ បានឲ្យដឹងថា៖ អាជ្ញាធរប្រទេសសឹង្ហបុរី ប្រកាសអំពីការផាកពិន័យជាប្រាក់ចំនួន ១០,០០០ដុល្លារសឹង្ហបុរី និងអាចជាប់ពន្ធនាគាររហូតដល់ ៦ខែក្នុងករណី ជនទាំងឡាយណា បំពាននឹងបម្រាមរបស់រដ្ឋាភិបាលក្នុងអំឡុងពេលនៃការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩នេះ។

សូមរំលឹកឡើងវិញថា បម្រាមរដ្ឋាភិបាលសឹង្ហបុរី គឺគឺហាមមិនឲ្យមានការជួបជុំក្រុមមនុស្ស ពី១០នាក់ឡើងទៅ ដែលជាយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃវីរុស Covid-19 ខណៈមនុស្សចំនួន ៤៩នាក់ថ្មី ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ដែលរុញច្រានកំណើន នៃចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ ឲ្យកើនឡើងដល់ ៥៥៨នាក់ហើយ។

ក្រុមអាជ្ញាធររបស់ប្រទេសសឹង្ហបុរី បានប្រកាសថា ខ្លួននឹងបិទកន្លែងកម្សាន្តទាំងអស់ នៅទូទាំងប្រទេស មានទីរមណីយដ្ឋាន តំបន់ទេសចរណ៍ រង្គសាល ក្លិបរាត្រី រោងភាពយន្ត និងទីតាំងកម្សាន្តផ្សេងទៀត ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ដោយសារក្តីកង្វល់ ពីការឆ្លងរាលដាលកាន់តែខ្លាំង នៃវីរុស Covid-19 ។

គិតត្រឹមថ្ងៃពុធ ទី២៥ មីនានេះ កំណើននៃមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤២២,៦១៣នាក់ កំណើននៃមនុស្សស្លាប់ បានកើនឡើងដល់ ១៨,៨៩១នាក់ និងមនុស្សដែលបានជាសះស្បើយ ពីវីរុសនេះ ក៏បានកើនឡើងដល់ ១០៨,៨៧៩នាក់ហើយដែរ នៅជុំវិញពិភពលោក៕

Related posts

Leave a Comment