ប្លែកទៀតហើយ! ក្រៅពីបើកម៉ូតូលឿនវ៉ាជែងលើដងផ្លូវ ពេលនេះបុគ្គលិកក្រុមហ៊ុន Panda Food យកម៉ូតូស្លាកលេខរដ្ឋមកដឹកទំនិញជូនអតិថិជនរបស់ខ្លួន…

ថ្មីៗនេះរូបថតមួយសន្លឹករបស់ ក្រុមហ៊ុនដឹកជញ្ចូន Panda Food ដែលត្រូវគេថតបាននៅតាមផ្លូវសាធារណ កំពុងទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន។ រូបភាពដែលទទួលបានការរិះគន់នោះ គឺជាសកម្មភាពដឹកជញ្ចូនទំនិញតាមរយៈម៉ូតូ ដែលមានពាក់ស្លាកលេខរដ្ឋ។ មហាជនអ្នកលេងបណ្តាញសង្គម ឆ្ងល់ថា ហេតុអ្វីបានជាក្រុមហ៊ុន យកម៉ូតូដែលមានពាក់ស្លាកលេខរដ្ឋមកដឹកជញ្ចូនទំនិញដែលជាក្រុមហ៊ុន របស់ឯកជនទៅវិញ ។

សូមបញ្ជាក់ថា រហតូមកទល់នឹងពេលនេះ ពុំទាន់មានការចេញមុខបកស្រាយណាមួយពីក្រុមហ៊ុន Panda Food ទាក់ទងនិងការយកម៉ូតូដែលមានស្លាកលេខរដ្ឋមកដឹកជញ្ចូនទំនិញឯកជននេះទេ បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងពីមហាជន។

គួររំលឹកថា កន្លងទៅ ក្រៅពីរឿងយកម៉ូតូដែលមានស្លាកលេខរដ្ឋមកដឹកជញ្ចូនទំនិញឯកជននេះ ក្រុមហ៊ុន Panda Food ក៏ធ្លាប់ទទួលការរិះគន់ពីមហាជនមួយចំនួន ទាក់ទងនិងបុគ្គលិកដឹកជញ្ចូនទំនិញ តែងប្រើល្បឿនលឿន រួមទាំងការវ៉ាជេងអ្នករួមដំណើរផ្សេងៗនៅលើដងផ្លូវ រាល់ពេលដែលបុគ្គលិកទាំងនោះ ដឹកជញ្ជូនទំនិញម្តងៗ។

ប្រភព៖ NP News

Related posts

Leave a Comment