អបអរសាទរ ត្រៀមខ្លួនទៅបងប្អូន! កម្ពុជាកំពុងរៀបចំវេចខ្ចប់នាំចេញគល់ស្លឹកគ្រៃ,ត្រយ៉ូងចេក និងស្លឹកចេកទៅកូរ៉េ ព្រោះមានការកម្មង់ទិញច្រើន…

(ភ្នំពេញ)៖ កម្ពុជាជាប្រទេសមួយដែលអំណោយផលយ៉ាងខ្លាំងផ្នែកខាងវិស័យកសិកម្ម ដោយអាចដាំដំណាំបានជាច្រើនប្រភេទ ដូចជា បន្លែ ផ្លែឈើ និងដំណាំស្រូវជាដើម។ ដើម្បីជួយសម្រួលសេដ្ឋកិច្ចដល់ប្រជាកសិករខ្មែរជាច្រើននាក់ ឲ្យទទួលបាននូវទីផ្សារនៃការលក់ផលិតផលកសិកម្មរបស់ពួកគាត់ ឲ្យកាន់តែទូលំទូលាយ ក្រសួងកសិកម្មតែងតែជួយបង្កើតទីផ្សារជូនដល់កសិករជារើយៗផងដែរ។ ហើយថ្មីៗនេះ កម្ពុជាបានទទួលដំណឹងល្អមួយថ្មីទៀត ព្រោះពេលនេះកម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម ៣ មុខ នាំចេញទៅកូរ៉េដោយជោគជ័យ។

បើតាមការឲ្យដឹងពីលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុនបានបញ្ជាក់លើបណ្តាមសង្គមហ្វេសប៊ុកផ្លាល់ខ្លួន នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០នេះថា តាមរយៈនៃការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាបាន និងកំពុងរៀបចំវេចខ្ចប់ផលិតផលកសិកម្ម បីមុខគឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបានការគាំទ្រពីអ្នកបញ្ជាទិញ។

ឯកឧត្តមបានបញ្ជាក់ថា បើទោះបីបរិមាណនៃការនាំចេញផលិតផលទាំងបីមុខនេះស្ថិតនៅក្នុងកម្រិតតិចតូចយ៉ាងណាក្តី ក៏យើងមានក្តីមោទនៈចំពោះជាតិយើងនូវអ្វីដែលជាលទ្ធផលទទួលបាន ហើយក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមចូលរួមអបអរសាទរ៕

Related posts

Leave a Comment