ស្រីស្អាតម្នាក់សុខចិត្តបោះបង់អាជីពជាគ្រូពេទ្យហ្វាម៉ាស៊ី មកប្រកបរបរដាំនិងលក់ផ្លែឈើ ទទួលបានចំណូលកប់ក្តោង…

កញ្ញា ហ៊ាន ចាន់សុថារី គឺជាយុវតីវ័យក្មេងមួយរូបដែលបានដាំស្រកានាគធម្មជាតិលើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលបច្ចុប្បន្ននេះកញ្ញាកំពុងតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នឹងកំពុងតែមានគោលដៅចង់នាំចេញទៅក្រៅប្រទេសនាពេលខាងមុខនេះផងដែរ។

ដែរទន្ទឹមនឹងនេះការដាំដុះផ្លែឈើរបស់កញ្ញាកាន់តែរីកចម្រើនទៅមុខក្នុងពេលបច្ចុប្បន្ននេះ តែបើយើងក្រឡេកទៅមើលអតីតកាលរបស់កញ្ញាស្រុកចំការលើរូបនេះបានផ្តល់បទសម្ភាសន៍ជាមួយ Business Cambodia ថា កញ្ញាគឺជាកូនអ្នកចំការមួយរូបដែលរស់នៅខេត្តកំពង់ចាមហើយទាំងលោកឪពុក និងអ្នកម្តាយព្រមទាំងរូបគាត់បានដំាស្រកានាគលើផ្ទៃដី ២ ហិកតាដែលផ្លែឈើមួយនេះដាំដុះដោយធម្មជាតិសុទ្ធសឹងតែម្តង។

នារីរូបស្រស់ស្រុកចំការលើរូបនេះបានបន្តទៀតថា មុននឹងកញ្ញាបានដាំដុះស្រកានាគ កញ្ញាធ្លាប់ជាឱសថការីមួយរូបពោលគឺជាគ្រូពេទ្យហ្វាម៉ាស៊ីតែម្តង តែកញ្ញាក៏ត្រូវបោះបង់ទៅវិញដោយសារតែគ្មានអ្នកណាជួយដាំដុះផ្លែឈើរបស់គ្រួសារកញ្ញាផង ទើបគាត់បានដាច់ចិត្តបោះបង់អាជីពជាគ្រូពេទ្យនោះងាកមកជួយជ្រោមជ្រែងធ្វើចំការដាំផ្លែឈើជាមួយគ្រួសារវិញ។

កញ្ញាបានបន្ថែមទៀតថា បច្ចុប្បន្ននេះគ្រួសារកញ្ញាកំពុងតែដាំដុះស្រកានាគ ហើយកញ្ញាជាអ្នកជួយរកទីផ្សារលក់ចេញអោយពួកគាត់ ទោះបីជាការបោះដុំផ្លែឈើនេះរាងហត់បន្តិចមែនតែកញ្ញាសប្បាយចិត្តនឹងរីករាយដែលបានធ្វើវាព្រោះកញ្ញាបានជួយសម្រាលការងារឪពុកម្តាយខ្លះ។

នារីរូបស្រស់កូនអ្នកចំការខេត្តកំពុងចាមរូបនេះបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះការលក់ចេញផ្លែឈើស្រកានាគក៏អាចរកចំណូលបានច្រើនគួរសមដែល​ដោយអាចរកបានពី ៨០០ ដុល្លារឡើងទៅក្នុងមួយខែ ហើយកញ្ញាមិនត្រឹមតែមានលក់ផ្លែស្រកានាគនោះទេ ពោលមានទាំងទុរេន សាម៉ាវនឹងផ្លែឈើធម្មជាតិជាច្រើនផងដែល​ ហើយគាត់ក៏មានបោះដុំ លក់រាយថែមទៀតផង។ទំនាក់ទំនងបោះដុំលក់រាយ៖ 010 77 70 720 / 092 79 34 20 ៕

Related posts

Leave a Comment