មហាជនជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលពីឆ្នាំ ២០១៦ កន្លងទៅ នូវ ក្មេងប្រុសម្នាក់ឈ្មោះ ធី ហៅ សី ដែលមានសម្លេងដូច សុខ ពិសី ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះ។
ក្រោយបាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ ប្រែទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។
ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា “ស្ទើរមិនគួរឲ្យជឿ ពិតជាស្រស់ស្អាតណាស់” មានម្នាក់ទៀតបន្ថែមថា “update សាហាវណាស់” អ្នកខ្លះប្រាប់ថា “ស្អាតជាងស្រីទៀត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ និងរូបភាពដ៏ស្រស់ស្អាតរបស់គាត់ នាពេលបច្ចុប្បន្ននេះ ៖