តោះមកស្គាល់ពីសមត្ថភាពរបស់កូនៗនាយ ក្រឹម ពិតជាគួរឲ្យសរសើរមិនធម្មតាទេ…

ភ្នំពេ​ញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបស្គាល់ច្បាស់ហើយថា តារាកំប្លែងជើងចាស់លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅ នាយក្រឹម ក្នុងវិស័យសិល្បះ យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសស្រីចំនួន ៤ រូប របស់លោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅ នាយក្រឹម ជា​មួយនឹងភរិយាដើមបច្ចុប្បន្ន សមត្ថភាព និង ជំនាញរបស់កូនទាំង ៤ របស់លោកក៏អាចចាត់ទុកថាស្ថិតនៅក្នុងវិស័យសិល្បៈដូចគ្នាផងដែរ។ ដោយឡែក ក្នុងនោះកូនស្រីច្បង ឈ្មោះ អ៊ូ ប៉ុនមន្នីរៈ ទោះបីមិនស្ថិតក្នុងវិស័យសិល្បៈ ប៉ុន្តែនាងបានបើកមុខជំនួយផ្ទាល់ខ្លួន លក់ទំនិញតាម online ។ កូនប្រុសទី ២ ឈ្មោះ អ៊ូ ប៉ុនមន្នីរិទ្ធឹស្យា បច្ចុប្បន្នកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

តែកូនប្រុសរបស់លោកមួយរូបនេះកាលនៅពីតូចៗ ក៏ធ្លាប់បានបង្ហាញសមត្ថភាពក្បាច់រាំ Hip-Hop ជាមួយនឹង Dj Sdey ផងដែរ។ កូនប្រុសទី ៣ ឈ្មោះ អ៊ូ ប៉ុនមន្នីអាឡែន គឺជាតន្ត្រីករផ្នែកតន្ត្រី Rock ដែលធ្លាប់បានចូលរួមសម្តែងកម្មវិធីជាច្រើននៅក្នុងប្រ​ទេសកម្ពុជា និង ក្រៅប្រទេស ហើយបច្ចុប្បន្នក៏មានមុខជំនួយបើកហាងកាហ្វេផ្ទាល់ខ្លួនផងដែរ ។ កូន​​ ប្រុសទី ៤ ឈ្មោះ អ៊ូ ដានីញែលរ័ត្នមុន្នី គឺជាស្ថាបនិកនៃ OMENS និង HypeLab ដែលជា Brand សម្លៀកបំពាក់ដែល មានការច្នៃប្រឌិតផ្សារភ្ជាប់នឹងសិល្បៈ

ទាក់ទងទៅនឹងការរួមបញ្ជូលផ្សេងៗ ដូជារូបភាព តន្ត្រី និង ម៉ូដសម្លៀកបំពាក់ជាដើម។ គួរជម្រាបដែរថា កូនលោកទាំង ៤ នាក់ សុទ្ធតែទទួលបានសិទ្ធិទៅរស់នៅសហ​រដ្ឋអាមេរិកទាំងអស់គ្នា ហើយកូនប្រុសពៅទទួលបានសញ្ជាតិអាមេរិក ដោយសារតែគេបានកើតនៅលើទឹកដីអា​មេរិក ។ យ៉ាងណាមិញ បច្ចុប្បន្នលោកមានចៅស្រីមួយ​ដែលជាកូនរបស់កូនស្រីច្បងរបស់លោក៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment