ក្រោយប្រជាពលរដ្ឋមួយឃុំកំពង់ទ្រាស រិះគន់ថា «ធ្វើសកម្មភាពអនុវត្តច្បាប់ ដូចចោរមកពួនស្ទាក់ប្លន់»ពេលនេះសមត្ថកិច្ចសន្យាឈប់ពួនស្ទាក់ទៀតហើយ…

ត្បូងឃ្មុំ៖ក្រោយប្រជាពលរដ្ឋមួយឃុំកំពង់ទ្រាស រិះគន់យ៉ាងខ្លាំងក្លា រហូតស្នើអោយអភិបាលស្រុកក្រូចឆ្មារ មានវិធានការទៅលើនគរបាលត្រួតពិនិត្យចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលធ្វើសកម្មភាពផ្ទុយស្រឡះខុសពីនិតិវីធី និង បទបញ្ជាថ្នាក់ដឹកនាំ «ធ្វើដូចចោរមកពួនស្ទាក់ប្លន់» ប្រជាពលរដ្ឋ នោះ ឥឡូវនេះ សមត្ថកិច្ចបានយល់ព្រមប្តូរទីតាំងត្រួតពិនិត្យចរាចរណ៍ និង សន្យាឈប់ធ្វើសកម្មភាពពួនស្ទាក់ចាប់ដូចមុនទៀតហើយ ។

ការសម្រេចនេះ គឺ មានការសម្របសម្រួលពីឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈ និង លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ។

នេះបើតាមការអោយដឹងពីលោក ឈន ស៊ីវឡេង មេឃុំកំពង់ទ្រាស ប្រាប់ CPC NEWS នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ ។

លោក ឈន ស៊ីវឡេង បានបន្តថា សម្រាប់ការស្នើសុំអោយមានលើកលែងផាកចំពោះម៉ូតូអត់ពន្ធ គឺ ខាងថ្នាក់លើបានទទួលយកទៅពិចារណាហើយ ដោយសារតែ ពលរដ្ឋនៅឃុំកំពង់ទ្រាស ភាគច្រើន គឺ មានជីវភាពក្រីក្រ មានម៉ូតូសុទ្ធតែអត់ពន្ធ ដូចនេះពួកគេគ្មានលទ្ធភាពយកម៉ូតូទៅធ្វើពន្ធនោះទេ។

ទោះបីយ៉ាងណា នគរបាលត្រួតពិនិត្យចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលរងការចោទប្រកាន់ថា ធ្វើសកម្មភាពផ្ទុយស្រឡះខុសពីនិតិវីធី និង បទបញ្ជាថ្នាក់ដឹកនាំ «ធ្វើដូចចោរមកពួនស្ទាក់ប្លន់» ពលរដ្ឋនោះ មិនទាន់ឃើញមានការពិន័យពីថ្នាក់លើនៅឡើយទេ ៕

អត្ថបទ៖ CPC

Related posts

Leave a Comment