សមត្ថកិច្ច ពុំទាន់ឃាត់ខ្លួន ម្ចាស់រថយន្តពាក់ផ្លាកលេខក្លែងក្លាយ ទាំងនេះ បាននៅឡើយទេ…

ភ្នំពេញ៖ក្រោយពីបែកធ្លាយរូបភាពមក រហូតមកទល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនៅពុំឃាត់ខ្លួនម្ចាស់រថយន្តពាក់ផ្លាកលេខក្លែងក្លាយ ទាំងនេះ បាននៅឡើយទេ ។ មជ្ឈដ្ឋាន ជាច្រើននាក់ សង្ឃឹមថា សមត្ថកិច្ចនឹងអាចវែកមុខម្ចាស់រថយន្តទាំងនេះ បាន នាពេលឆាប់ៗខាងមុខនេះ ។

កន្លងមក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ ថ្លែងថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង រថយន្ត Mercedes គឺ ជាផ្លាកលេខក្លែងក្លាយ ។

សមត្ថកិច្ច អះអាងថា កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បន្តថា បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរស័ព្ទមកលេខ 117 ដោយការហៅចូលដោយ គឺ ឥតគិតថ្លៃ ៕

ប្រភព៖ CPC

Related posts

Leave a Comment