ស្អាតហើយ ចិត្តល្អទៀត! អ្នកអនាម័យម្នាក់ ក្រីក្រហើយ ថែមទាំងមានជម្ងឺប្រចាំកាយទៀត, អាណិតពេក អ្នកនាង សៀវម៉ី ក៏បានធ្វើរឿងមួយនេះភ្លាម គ្រប់គ្នាឃើញហើយ រំភើបជំនួស ថែមទាំងសរសើរថា…

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។

ជាក់ស្តែងកាលពីថ្ងៃទ ១២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកនាង សៀវម៉ី បានជូនថវិកាមួយចំនួន ដល់អ្នកអនាម័យ។ សៀវមុី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖

“ក្នុងដំណើរទៅធ្វើបុណ្យក្នុងខេត្តកំពត នាងខ្ញុំបានចែករំលែកបន្តិចបន្តួចដល់បងៗ អ្នកមីង អនាម័យ ក្នុងហាងកាហ្វេ មួយកន្លែង ហើយនាងខ្ញុំអាណិតអ្នកមីងម្នាក់ទៀត ដែលគាត់មានជម្ងឺប្រចាំកាយ ហើយក្រីក្រ នាងខ្ញុំបានបន្ថែមថវិកាមួយចំនួនដល់គាត់ ដោយទឹកចិត្តចែករំលែកបន្តិចបន្តួច”។

ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនលាន់មាត់ថា “បងស្រីចិត្តល្អណាស់” មានម្នាក់ទៀតបន្តថា “ស្អាតហើយ គួរអោយស្រលាញ់ទៀត” នៅមានអ្នកខ្លះបន្ថែមថា “ធ្វេីទៅអូន​ នេះជាបុណ្យយេីងហេីយ” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Related posts

Leave a Comment