អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ក្រសួងត្រៀមនឹងបញ្ចេញថ វិ កាប្រមាណពី៣០០លា ន ទៅ៣៥០លា នដុ ល្លារ ឬលើសពីនេះ ដើម្បីជួយដល់ការដោះស្រាយបញ្ហាដល់ពលរដ្ឋដែលរ ងផលប៉ះពាល់ដោយសារជំ ងឺកូវីដ-១៩ ខណៈដែលក្រសួងផែនការបានរកឃើញថា គិតត្រឹមថ្ងៃទី១មិថុនា មានពលរដ្ឋជាង ២,៣លាននាក់ដែលនឹងទទួលបានប្រា ក់ឧបត្ថម្ភនេះ។ ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់អ្នកសារពត៍មានថា ថ វិ កាដែលរាជរដ្ឋាភិបាលត្រៀមសម្រាប់ឧបត្ថម្ភដល់ពលរដ្ឋក្រី ក្ររងគ្រោះដោយសារជំ ងឺកូវីដ-១៩ គឺមិនមានការប្រែប្រួលនោះទេ ដោយការត្រៀមថ វិ កាបម្រុងនឹងមានបង្កើនថែមទៀត។
ឯកឧត្តមបាបញ្ជាក់ថា « រាជរដ្ឋាភិបាលក៏មានគោលការណ៍ មិនមែនគ្រាន់តែបើកថ វិ កាជូនប្រជាជនដែលក្រីក្រទេ គឺយើងគិតទូលាយជាងហ្នឹង។ គិតទូលាយត្រង់ថា បើភាសាសាមញ្ញគេថា មិនជូនត្រីទៅគាត់ទេ តែជូនដងសន្ទូច និងប្រាប់ពីរបៀបស្ទូចទៅគាត់ អញ្ចឹងដងសន្ទូចហ្នឹង វាតាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោកចុះមកពិនិត្យហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រប្រឡាយអី ដើម្បីឲ្យប្រជាជនដែលគាត់បាត់បង់ការប្រកបកិច្ចការអាជីវកម្ម កាលមុនកូវីដហ្នឹង ឥឡូវយើងឲ្យឱកាសទៅធ្វើអាជីវកម្មផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនគាត់ ជាពិសេសឥឡូវនេះ យើងលើកស្ទួយវិស័យកសិកម្ម ដើម្បីឲ្យប្រជាននៅតាមជនបទ ដែលគាត់បាត់បង់ការងារ ហើយក៏មានកម្មករបាត់ការងារ មានអ្នកបាត់បង់អាជីវកម្មជាដើម ដោយសារតែបញ្ហាកូវីដនេះ»។
ចំពោះទិន្នន័យចំនួនប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩វិញ ត្រូវបានឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការបញ្ជាក់ថា មិនទាន់បញ្ចប់១០០%ទេ ។ ឯកឧត្តមបញ្ជាក់ថា¬¬«ចំពោះតួលេខនៃការធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណកម្មគ្រួសារក្រី ក្រ ក្នុងអំឡុងពេលនៃការរីករា លដា លជំ ងឺកូវីដ-១៩គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ រកឃើញគ្រួសារក្រី ក្រទូទាំងប្រទេស សរុបចំនួន ៥៦៧.៥០៥ គ្រួសារ ដែលមានប្រជាជនក្រី ក្រសរុបចំនួនប្រមាណ ២,៣លាននាក់ »។
សូមជម្រាបជូនថា ដំណើរការឧបត្ថម្ភប្រា ក់ជូនគ្រួសារក្រី ក្រ ធ្វើឡើងជាបីដំណាក់កាលដោយមានការចូលរួមពីក្រសួងចំនួនបីរួមមាន៖ ក្រសួងសេដ្ឋកិច្ច ជាអ្នកឧបត្ថម្ភប្រា ក់ ខណៈក្រសួងផែនការជាអ្នកផ្ដល់តួលេខ ហើយបន្ទាប់មកក្រសួងសង្គមកិច្ចជាអ្នកផ្ដល់ប្រា ក់ដោយផ្ទាល់ទៅ គ្រួសារក្រី ក្រ ឬជួបការលំបាក អំឡុងវិបត្តិជំ ងឺកូវីដ-១៩ តាមរយៈបណ្ណក្រីក្រ។ ចំពោះអ្នក មិនទាន់មានបណ្ណក្រី ក្រ គឺអាស្រ័យលើការវាយត ម្លៃរបស់មន្ត្រីថ្នាក់ឃុំ-សង្កាត់ ហើយសម្រេចថា ក្រី ក្រមែន ឬយ៉ាងណា ហើយគួរផ្តល់ប្រា ក់ឧបត្ថម្ភដែរ ឬមិនគួរ៕