ចេញពីកូនកសិករ ប្រលងជាប់ទៅរៀនសាលាបណ្ឌិតយោធាប្រទេសបារាំងមុនគេបង្អស់ក្នុងស្រុកខ្មែរ ធ្វើការ២៥ឆ្នាំ បានត្រឹមវរសេនីយ៏ទោប៉ុណ្ណោះ

ហ្វេសបុក៖ ប្រិយមិត្តបងប្អូនប្រាកដជាបានដឹងហើយចំពោះជីវិតជាប៉ូលីសទាហាន ឬអ្នកការពារជាតិ បំរើជាតិ គឺពួកគាត់តស៊ូណាស់ដើម្បីការពារប្រជាជន និងប្រទេសជាតិទាំងមូលមិនអោយខ្មាំងសត្រូវឈ្លានពានបាន។

ជីវិតអ្នកខ្លះត្រូវបានតស៊ូនៅតាមបន្ទាប់ព្រំដែន ហាលភ្លៀង ហាលថ្ងៃ មិនគិតពីសម្រស់ និងសុខភាពខ្លួនឡើយ គឺធ្វើយ៉ាងណាខិតខំបំពេញការងារជូនជាតិអោយបានប្រសើរ។

ទន្ទឹមនឹងនេះ យោងតាមគណនីហ្វេសបុកបុរសម្នាក់ ឈ្មោះ សេង សុផល បានលើកពីជីវិតអ្នកតស៊ូជាមួយនឹងការងារបំរើជាតិជាច្រើនឆ្នាំ ដោយទទួលបានសក្តិយសតូចតាចប៉ុណ្ណោះ។

គណនីដដែលបានសរសេររៀបរាប់ថា ៖ “ចេញពីកូនកសិករ ទឹកដីកំណើត ភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លោកមានសមត្ថភាពដ៏អស្ចារ្យប្រលងជាប់ទៅរៀនឯសាលាបណ្ឌិតយោធាប្រទេសបារាំងមុនគេបង្អស់ក្នុងស្រុកខ្មែរ។

បច្ចុប្បន្នលោកមានអាយុ52ឆ្នាំហើយក្នុងអាជីពយោធារបស់លោក25ឆ្នាំ មានថានៈត្រឹមវរសេនីយ៏ទោប៉ុណ្ណោះ។ ពិតជាគួអោយគោរពនិងកោតសរសើរលោកណាស់ ទោះក្នុងថានៈអ្វីក៏ដោយក៏លោកខិតខំបំពេញតួនាទីយ៉ាងល្អ និងមិនចេះត្អូញត្អែឡើយ”។

តាមការអោយដឹងបន្ថែមបុរសម្នាក់នេះជាសិស្សនិស្សិតជំនាន់ទី១៧២ នៃបណ្ឌិតយោធាសាធារណរដ្ឋបារំងមុនគេបង្អស់។ គាត់ឆ្លងកាត់ការហ្វឹកហាត់ និងរៀនសូត្រយ៉ាងស្ទាត់ជំនាញទៅលើអាជីពយោធា។

ទោះជាយ៉ាងបងប្អូនពលរដ្ឋសំដែងការសោកស្តាយ និងអានិតអាសូរចំពោះគាត់ដោយសារតែការតស៊ូជាច្រើនឆ្នាំទទួលបានត្រឹមតែសក្តិយសតូចតាច នេះក៏ដោយសារតែគ្មានខ្សែ គ្មានបក្សពួក គឺឆ្លងមិនផុតពីបន្ទាត់ខ្មៅឡើយ៕

Related posts

Leave a Comment