មានបងប្អូនណាស្គាល់ជួយប្រាប់ផង…ឃើញស្ថានភាពតារាសម្តែងជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា លំបាក តារាហ្វេសប៊ុក អ្នកនាង Love Riya ចង់ជួយថវិការដល់អ្នកស្រី តែមិនស្គាល់លេខ

បងប្អូនជាច្រើនប្រាកដជាបានស្កាល់ តារាសម្តែងជើងចាស់តួអង្គម្តាយ អ្នកស្រី អ៊ុំ សក្ខណា ដែលទទួលបានប្រជាប្រិយភាពយ៉ាងច្រើន តាមរយៈការសម្តែងខ្សែភាពយន្ត ។ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមរបស់លោក អ៊ុំ សក្ខណា បានបង្ហោះសារនៅលើបណ្តាញសង្គម ពីជីវភាព និងស្ថានភាពរបស់ម្តាយ អ្នកស្រី អ៊ុំ សក្ខណា ដែលពេលនេះ អ្នកស្រី ពិតជាមានស្ថានភាពលំបាកខ្លាំងណាស់។

អ្នកស្រី អ៊ុំ សក្ខណា បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “អាណិតម្ដាយខ្លោចចិត្ដ ម្ដាយខ្ញុំពេលនេះអាយុ95ឆ្នាំហើយមានជំងឺទៀតមិនដឹងជួយអ្នកម្ដាយយ៉ាងមិចទេ??”។ បើមើលស្ថានភាពនៅក្នុងពេលនេះ អ្នកស្រី ពិតជាទាល់មែនទែនហើយ មិនដឹងជាត្រូវទៅពឹងអ្នកណា ឬក៏មានវិធីអ្វីដើម្បីដោះស្រាយបញ្ហាមួយនេះទេ។ អ្នកម្តាយ ជាទីស្រលាញ់របស់តារាសម្តែងជើងចាស់រូបនេះ លោកកំពុងតែជួបទុក្ខធ្ងន់ ក្នុងនាមជាកូនស្រីម្នាក់ មិនមានលទ្ធភាពរកថវិការបានទេ ហើយពេលនេះ ស្ថានភាពជំងឺកូវីដ១៩ ទៀត កាន់តែធ្វើឲ្យអ្នកស្រីរឹតតែពិបាក។

ទន្ទឹមនឹងស្ថានភាពលំបាក ស្រាប់តែមានតារាហ្វេសប៊ុកដ៏ល្បីឈ្មោះ សាច់សខ្ចី អ្នកនាង Love Riya បានធ្វើបង្ហោះសារនៅលើបណ្តាញសង្គម​ហ្វេសប៊ុក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានរៀបរាប់ថា “មានបងប្អូនស្គាល់លេខគាត់អត់ញុំចង់ជួយគាត់ជាថវិការបន្តិចបន្តួចជូនគាត់😢🙏🙏🙏”។

Related posts

Leave a Comment