គេប្រឹងអភិរក្សឯងគិតតែបំផ្លាញ! បុរស២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពដាក់អន្ទាក់សត្វសននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ នៅខេត្ត…

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បុរស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយរូបគេបានធ្វើសកម្មភាពដាក់អន្ទាក់សត្វសននាលខ្យង ដែលជាប្រភេទសត្វស្លាបកម្រ នៅចំណុចវាលទួលអំពិល ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើ បានសភាពនៅចំពោះមុខសមត្ថកិច្ចយើងថា ពួកគាត់ទាក់បានគឺយកលក់នៅឯឃុំទឹកហូត ក្នុងតម្លៃមួយក្បាល២ម៉ឺនរៀល។ បន្ទាប់ពីបានសួរនាំហើយ សមត្ថកិច្ចធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការប្រព្រឹត្តនូវទង្វើក្នុងការដើរទាក់ និងសម្លាប់សត្វស្លាប និងសត្វព្រៃដែលជាសត្វដ៏កម្រជាបន្តទៀត។ ចំណែកសត្វននាលខ្យង ចំនួន៥ក្បាល ត្រូវបានប្រគល់ឲ្យខាងជំនាញជលផល ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ នៅតំបន់របស់គេផងដែរ។

Related posts

Leave a Comment