សូមជួយផង ខ្មែរដើម្បីខ្មែរ! ពេជ្រ ចរណៃ បន្តអំពាវនាវដល់មហាជន សូមចូលរួមគាំទ្រ ដើម្បីផ្តល់កំលាំងចិត្ត និងលើកស្ទួយវប្បធម៏ល្ខោនខោលខ្មែរ ក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង

តារាសម្តែងស្រីស្រស់ស្អាត កញ្ញា ពេជ្រ ចរណៃ នៅតែអំពាវនាវដល់មហាជន ក៏ដូចជាអ្នកគាំទ្រ និងស្រលាញ់វិស័យសិល្បៈល្ខោនខោល សង្ឃឹមថាបងប្អូនខ្មែរ និងចូលរួមហាត់រៀនស្វែងយល់ ពីសិល្បៈបុរាណខ្មែរយើង ឲ្យបានច្រើន។ ពិសេសសម្រាប់អ្នកដែលស្រលាញ់ និងចង់រៀនល្ខោនខោល​ អាច ចុះឈ្មោះហាត់រៀន​ ល្ខោនខោល​ ដោយមិនគិតប្រាក់..សកម្មភាព​ ហាត់រៀន​ ល្ខោនខោល​ ! ដេីម្បីសម្ដែង​ ក្នុងកម្មវិធី​ ព្រឹត្តិការណ៍​ ល្ខោនខោលខ្នាតធំ​ ឆ្នាំ​២០២០​ 🇰🇭 ទីតាំងហាត់​ នៅស្តាតចាស់​ ជិតស្ពានជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ហាត់​ថ្ងៃ​សៅរ៍​ និងអាទិត្យ​ ល្ងាច​ម៉ោង​៤ដល់៦។

កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា “ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីរបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ ! តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង ។

ដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ល្ខោនខោល​ខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោម​ប្រធាន​បទ « ល្ខោនខោល​មរតក​ជាតិខ្មែរ»

ក្នុង​គោលបំណង ៖ ដើម្បីអបអរសាទរខួប២ឆ្នាំល្ខោនខោលខ្មែរ , អបអរសាទរខួប៤ឆ្នាំចាប៉ីដងវែងខ្មែរ, អបអរសាទរខួប១៥ឆ្នាំល្ខោនស្រមោលស្បែកធំ, អបអរសាទរខួប១៧ឆ្នាំរបាំព្រះរាជទ្រព្យ ចូល​ជា​​​សម្បត្តិ​​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​ដោយ​អង្គការ UNESCO ។

ព្រឹត្តិការណ៍​សម្ដែង​ល្ខោនខោល​ដ៏​អស្ចារ្យ​នា​ឆ្នាំ ២០២០ ! សូម​អរគុណ​សម្រាប់​ការ​គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ !

៙ គណនី​ធនាគារ ៖ ABA so Chanmolida 000616475 ($) , ABA Soun Sovathna 000616468(៛),​ គណនី wing ($) Sran Vanna 02702535, គណនី wing (៛) Sran Vanna 02702534 ,​​ គណនី​អេស៊ីលីដា​ទាន់ចិត្ត,​+855(0)10247341 ,​​​ 115972390 (៛),​ 115972408 ($),​ គណនី ASIA WEI LUY ($)(៛) 010247341 ,​ គណនី Pi Pay ($)(៛) +855(0)69 481 649

៙ ទំនាក់ទំនង​តាម​លេខទូរស័ព្ទ ៖

Tel: 010247341

017 94 62 40

096 20 30 240

៙ អាច​មក​ចូលរួម​ដោយ​ផ្ទាល់​នៅ ៖

– ផ្ទះ​កាហ្វេ​វប្បធម៌ ខណ្ឌឫស្សីកែវ

– ផ្ទះ​កាហ្វេ​វប្បធម៌ សៀមរាប ជិត​វត្ត​ព្រះឥន្រ្ទកោសីយ៍

– ផ្សារ​ផលិតផល​កម្ពុជា សៀមរាប

– ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា

– មរតក​មីនីម៉ាត និង​កាហ្វេ ជិត​ផ្សារ​អង្គតាសោម

– ផ្សារ​ខ្មែរ នៅបុរីពិភពថ្មីចំការដូង2 https://www.facebook.com/241975989493831/posts/1159400064418081/

Related posts

Leave a Comment