ចប់និយាយ!! ទើបរកឃើញតំបន់ទេសចរណ៍ថ្មីដូច ឋានសួគ៌ មិនទាន់បានប៉ុន្មានផង សុទ្ធតែសំរាម…

ខ្នងផ្សារជាតំបន់ទេសចរណ៍ថ្មីមួយកន្លែងដែលមានទេសភាពធម្មជាតិខៀវស្រងាត់ ស្រស់ស្អាតជាទីបំផុត ដែលមនុស្សគ្រប់រូប ជាពិសេសអ្នកដែលចូលចិត្តធ្វើដំណើរបោះតង់ ឡើងភ្នំ គេងក្នុងព្រៃជាដើម ។ យ៉ាងណាមិញ វាពិតជាមិនងាយស្រួលទេ បើតាមបទពិសោធន៍របស់អ្នកដែលបានទៅដល់ខ្នងផ្សារ ដែលពួកគេត្រូវតស៊ូពុះពារឧបសគ្គជាច្រើន មានអ្នកខ្លះអាចទៅដល់ អ្នកខ្លះក៏បានចុះចាញ់ត្រឹមពាក់កណ្តាលផ្លូវ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយគឺ តំបន់ទេសចរណ៍ដែលមានអំណោយផលពីធម្មជាតិប្រៀបដូចជាឋានសួគ៌ក្រោមមេឃមួយនេះ បែរជាពោរពេញដោយសម្រាមដែលអ្នកទៅលេងបាននាំទៅជាមួយហើយបន្សល់ទុកនៅទីនោះ ដោយមិនយកចុះត្រឡប់មកវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងគណនីហ្វេសប៊ុកឈ្មោះ Cardamom Mountain បានបង្ហោះវីដេអូ និង សារថា៖ «ភ្នំខ្នងផ្សាទេសភាពពិតជាស្អាតដូចអ្នកដើរភ្នំធ្លាប់បានឃើញពេលឡើងទៅដល់ យើងពិតជាមានមោទកភាពដែលបានឃើញនូវទេសភាពស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមគ្មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីឲ្យមោទកភាពនូវមានតម្លៃអ្នកដើរភ្នំត្រូវតែជួយយកសំរាមចុះមកភូមិវិញសូមកុំបន្សល់ទុកសំរាមនៅលើភ្នំ។ដូចជា៖កំប៉ុង ដប និងសំណល់ផ្សេងៗដែលមិនងាយរលាយត្រូវតែយកមកភូមិវិញ។ ដើម្បីបរិស្ថានស្អាតយើងត្រូវនាំគ្នាស្បាយសំរាមចុះមកភូមិ» ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment