ក្តុកក្តួលណាស់! មន្រ្តីប៉ូលីស ១៧០ នាក់នៅក្នុងប្រទេសប៉េរូបានស្លាប់ បន្ទាប់ពីឆ្លងនូវវីរុសកូរ៉ូណាខណៈពួកគេកំពុងបំពេញបេសកម្ម…

យ៉ាងហោចណាស់មន្រ្តីប៉ូលីស ១៧០ នាក់នៅក្នុងប្រទេសប៉េរូបានស្លាប់បន្ទាប់ពីឆ្លងនូវវីរុសកូរ៉ូណាខណៈអំឡុងពេលដែលការអនុវត្តន៍ឱ្យមានការចាក់សោរទប់ស្កាត់ការឆ្លងរាតត្បាតនៃមេរោគនេះដែលប្រទេសមួយនេះស្ថិតនៅអាមេរិកឡាទីន។

មន្រ្តីជិត ១ ម៉ឺននាក់បានឆ្លងជំងឺនេះនៅពេលពួកគេអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមក្នុងកំឡុងពេល ១២ សប្តាហ៍ ដែលតម្រូវឱ្យមានការស្នាក់នៅក្នុងផ្ទះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Gaston Rodriguez បានប្រាប់ក្រុមអ្នកយកព័ត៌មានថាយើងមានបុគ្គលិកឆ្លងជំងឺចំនួន ៩,៩០០ នាក់និងបុគ្គលិកដែលបានស្លាប់ចំនួន ១៧០ នាក់។

លោកបាននិយាយថាបុគ្គលិកប៉ូលីសចំនួន ៤,០០០ នាក់ផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះដោយសារហេតុផលអាយុនិងសុខភាពត្រូវបានអនុវត្តជាចាំបាច់នូវការបង្ការចំពោះពួកគេទាំងនោះ។ ក្រុមមន្ដ្រីប៉ូលីសបាននិយាយថាក្នុងចំនោមអ្នកដែលឆ្លងជំងឺនេះយ៉ាងហោចណាស់មានចំនួន ១,០០០ នាក់មានផ្ទុកនូវមេរោគឆ្លង។

យោងតាមក្រសួងមហាផ្ទៃមន្រ្តីប៉ូលីសប្រមាណ ៨០.០០០ នាក់កំពុងផ្តល់សន្តិសុខនៅក្នុងប្រទេសដើម្បីពង្រឹងវិធានការបង្ខាំងជាកាតព្វកិច្ចរបស់ប្រទេស។

ប្រទេសប៉េរូគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅអាមេរិកឡាទីនបន្ទាប់ពីប្រទេសប្រេស៊ីលដែលមានករណីជាង ២០៨,០០០ ករណីនិងមានអ្នកស្លាប់ ៦,០០០ នាក់។

Related posts

Leave a Comment