កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំអំពើពុករលួយ បានចេញលិខិតកោះហៅ លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទីមន្ទីរបរិស្ថានខេត្តព្រះវិហារ ឲ្យចូលខ្លួនបំភ្លឺពាក់ ព័ន្ធត្រូវរ៉ូវគ្នា ជាប្រព័ន្ធជាមួយនឹងលោក សោម រដ្ឋា មន្ដ្រីមន្ទីរបរិស្ថាន ខេត្ត និងសហគមន៍ព្រៃឈើ បានឃុ បឃិតគ្នាយ កលុ យពីឈ្មួញឈើ។
យោងតាម ពាក្យបណ្ដឹងមកអង្គភាព ប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹង នៅថ្ងៃទី២៩ ខែមេសា បានជម្រាបជូន លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទីថា អង្គភាព ប្រឆាំងអំពើពុករលួយ បានទទួល និងពិនិត្យពាក្យប្ដឹង ករណីឈ្មោះ សោម រដ្ឋា មន្ដ្រីបរិស្ថាននិងសហគមន៍ ព្រៃឈើ បានទារប្រាក់ពីឈ្មួញដឹកឈើចេញពីព្រៃឡង់ក្នុងមួយគោយន្ដចាប់ពី៨០.០០០រៀល ដល់១០០.០០០រៀល ។
មន្ដ្រីបរិស្ថាន មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយឈ្មួញធំម្នាក់នៅភូមិពើកឃុំពុទ្រាស្រុកជ័យសែន។ ហើយបើសិនគោយន្ដមិនលក់ឈើឲ្យឈ្មោះ ឡេងនោះទេ គឺមិនឲ្យដឹកចេញពីភូមិពើក ទ្បើយ ទោះបីជាគោយន្ដនោះ បានបង់ប្រាក់ចេញ ពីព្រៃក៏មន្ដ្រីបរិស្ថាននៅតែចាប់ឲ្យបង់ប្រាក់ម្ដងទៀតចំនួន១,០០០,០០០រៀល។
ប្រភពដដែលថាឈ្មោះ ឡេង និងឈ្មោះ ឌី កំពុងតែត្រូវរ៉ូវគ្នាបើកដៃឲ្យក្រុមគោយន្ដ ចូលកាប់ឈើទន្ទ្រានបំផ្លិចបំផ្លាញព្រៃឡង់ដោយ សេរីដោ យមានមេខ្យល់ឈ្មោះ ឌី ,ឈ្មោះ រឿន ឈ្មោះ ម៉េត និងឈ្មោះ យាយទ្បែន។ប្រភពដដែលបានឱ្យដឹងថា ឈ្មោះ ឆាយ គឹមហូវ មានប្ដីជាមេព្រៃ (ផ្នែករដ្ឋបាលព្រៃឈើ) មានឡានសាំយ៉ុង ០២គ្រឿង និងឡានធំកង់១០ ចំនួន០២គ្រឿង កំពុងតែជួញឈើនៅតំបន់ព្រៃឡង់នោះផងដែរ។
ជុំវិញនឹងករណីនេះ លោក សុង ច័ន្ទសុជាតិ ប្រធានស្ដីទី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា លោកទទួលបានលិខិតកោះអញ្ជើញរបស់ អង្គភាពប្រឆាំងអំពើ ពុករលួយរួចហើយ។តែយ៉ាងណា គេមិនទាន់ដឹងថា ក្រោយពីចូលខ្លួនទៅបំភ្លឺរួចរាល់ អង្គភាពប្រឆាំងអំពើ ពុករលួយ មានចំណាត់ការ បែបណា លោក សុង ច័ន្ទសុជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ៕