ស្ងាត់ៗ ចែកា បង្ហាញផ្ទះថ្មីរបស់ខ្លួន ត្រៀមចូលនៅឆាប់ៗនេះហើយ មើលទៅពិតជាធំ និងស្អាតណាស់ ថែមទាំងភ្ជាប់សារខ្លីមួយថា…

កាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ អឿន ម៉ូលីកា ហៅចែកា ជាអតីតារាចម្រៀង និងជាអគ្គនាយិការក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធីត្រឌីង ខូអិលធីឌី បានចូលរោងការហើយ ជាមួយកូនកម្លោះ លោក ហុង មានុន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។

ស្រាប់តែ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ កន្លងផុតទៅថ្មីៗនេះ គេឃើញ ចែកា បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”។

ដោយដឹងកំហុសរបស់ខ្លួន ដែលបានធ្វើខុសចំពោះភរិយាយ ជាទីស្រឡាញ់ នៅយប់ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងខណៈពេល ចែកា កំពុងញុំាអីជុំគ្នាជាមួយក្រុមការងារ និងមិត្តភក្តិ ស្រាប់តែស្វាមីខ្លួន បានយកនំខេកដ៏ធំមួយមកជូន ដើម្បីជាការលុបលាងកំហុសដែលខ្លួនបានធ្វើខុស ព្រមទាំងសន្យាថា ឈប់មានស្រីទៀតហើយ។ តែ ចែកា ហាក់បង្ហាញអារម្មណ៍ មិនទាន់លើកលែងទោសឲ្យស្វាមីឡើយ។

រឿងស្វាមី ទុកមួយឡែកសិន ដោយនៅថ្ងៃទី ១១​ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ ចែកា បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន ដែលនឹងត្រៀមចូលនៅឆាប់ៗខាងមុខនេះហើយ ដែលមើលទៅពិតជាស្អាត ទាក់ភ្នែកណាស់។ ចែកា បានភ្ជាប់សារបញ្ជាក់បន្ថែមថា “កូនកើតមកបាន1ខែ ផ្ទះហើយដែរហើយ” រូបគាត់បានបន្តថា “Mummy ចង់ឃើញមុខ កូនឆាប់ៗណាស់ ម៉ូនីតា”៕

Related posts

Leave a Comment