យោងតាមរយៈគណនីហ្វេសប៊ុករបស់បុរសម្នាក់ដែលមានឈ្មោះ Ry Sotharith បានធ្វើការចែករំលែកនូវរឿងដ៏គួរឲ្យកោតសរសើរមួយ ខណៈដែលមានបងប្រុសម្នាក់ជាអ្នកលក់ដូរបន្តិចបន្តួចនៅតាមដងផ្លូវក្នុងខេត្តសៀមរាប ដោយគាត់មានសេចក្តីទៀងត្រង់ សច្ច ធម៌ មិនចេះកិបកេងដោយការចង់បានលុយមិនមែនជារបស់ញេីសឈាម ខ្លួនឯងនោះទេ។
នេះគឺជាសំណេររៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដោយមានខ្លឹមសារដូចតទៅ៖«បេះដូងអ្នកសៀមរាប រឿងលុយ ៥០០រៀល៖ ខ្ញុំទិញដំឡូង និងសណ្តែកដីគាត់ ហើយគាត់អា ប់លុយខ្វះអោយខ្ញុំ៥០០រៀល ខ្ញុំមិនដឹងក៏ដើរចេញមកជិតកន្លះគីឡូ តែមិននឹកស្មានថាគាត់រត់តាមខ្ញុំជាមួយរទេះគាត់ជាងកន្លះគីឡូគ្រាន់តែយកលុយអា ប់ដែលខ្វះ៥០០រៀលអោយខ្ញុំវិញ។ តើមានប៉ុន្មានអ្នកនៅមានបេះដូងបែបនេះ? ភាពស្មោះត្រង់ របស់ប្អូននឹងនៅជាមួយខ្ញុំរហូត»។
បន្ទាប់ពីបានឃេីញបែបនេះ មានប្រិយមិត្តជាច្រើនបានសម្ដែងនូវក្តីគោរព និងកោតសរសើរជាខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃរបស់បងប្រុសជាអ្នកលក់ដូរខាងលេីនេះ បេីទោះបីជាគាត់មានជីវភាពខ្វះខាត រកមួយថ្ងៃចាយមួយថ្ងៃពិតមែន តែគាត់មានបេះដូងស្មោះត្រង់ និងមានសេចក្តីថ្លៃថ្នូរ មិនអាចកាត់ថ្លៃបាននោះទេ។