សូមជួយស៊ែផងបងប្អូន!! ស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវ២៧១ ប្រកាសស្វែងរកប្អូនប្រុស 3 នាក់ដែរជិះម៉ូតូ Dream ដូចក្នុងរូបនេះ ព្រោះពួកគាត់បានជ្រុះលុយ 100ដុល្លារ…

ករណីរើសបានលុយ គឺយើងតែងតែឃើញកើតមានឡើងជារឿយៗ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយប្រជាពលរដ្ឋរបស់យើងបានជ្រុះបាត់ នៅតាមដងវិថី ឬក៏នៅពេលដែលគាត់កំពុងធ្វើចរាចរណ៍តាមដងផ្លូវ ក៏ដូចជាច្រឡំទុកដាក់ប្រាក់កាក់ ឬរបស់មានតម្លៃមួយចំនួនទៀត ហើយក៏ភ្លេចថាខ្លួនទុកនៅទីណា។

ជាក់ស្ដែង ដូចកាលពីពេលថ្មីៗនេះ វេលាម៉ោង ១០ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បុរស៣នាក់ បានធ្វើដំណើរមកចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈ PTT ២៧១ ស្រាប់តែបានជ្រុះស្រោមសំបុត្រមួយ ដែលនៅក្នុងនោះ មានថវិកាចំនួន ១០០ដុល្លារ រួចខ្លួនក៏បានធ្វើដំណើរចេញទៅបាត់។

ក្នុងនោះដែរ ស្ថានីយប្រេងឥន្ធនៈ PTT ក៏បានប្រកាសស្វែងរកបុរសទាំង៣នាក់ខាងលើ ដែលមានខ្លឹមសារថា៖”ស្ថានីយ៍ប្រេងឥន្ធនៈPTT ភី ធី ធី សាខាផ្លូវ២៧១ មានកត្តិយសសូម ស្វែងរកប្អូនប្រុស 3 នាក់ដែរជិះម៉ូតូ Dream ( មិនស្គាល់ស្លាកលេខ ) បានជ្រុះលុយ 100$ នៅពេលកំពុងចាក់សាំង។ ប្រសិនបើ ប្អូនប្រុសបានឃើញអាចមកយកវិញបាន ដោយបុគ្គលិកខាងយើងបានរក្សាទុកជូន”។

Related posts

Leave a Comment