ឡូយណាស់ ធ្លាប់តែល្បីខេត្តបាត់ដំបង ! ឥឡូវស្រាប់តែខេត្តព្រៃវែង បំបែកឯតទគ្គកម្ម ផលិតស្រូវបានច្រើនជាគេ…

ខេត្តព្រៃវែង៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនោះ ខេត្តព្រៃវែង ទទួលបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាមុខមាត់ថ្មីមួយសម្រាប់ខេត្តទិសបូព៌ានេះ ពុំធ្លាប់មានពីមុនមក។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ថា «ចំពោះខេត្តព្រៃវែង ដែលបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាគេក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនោះ គឺកំពុងប្រមូលផលស្រូវស្រាលដើមរដូវ ។

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាម កំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨ ៥២៦ តោន ។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម តាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ សម្រេចបានចំនួន ៩២១ ០៤៧ តោន» ៕

ប្រភព៖ KBN

Related posts

Leave a Comment