ផ្ទុះបាត់! រឿង “ប្រពន្ធបាយកក” សម្តែងដោយ កញ្ញា លៀង ចាន់ឡា ល្អមើលណាស់ កំសត់ស្រក់ទឹកភ្នែក រហូតដល់មានអ្នកចូលទស្សនាជាង១លានដង បាត់ទៅហើយ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia។ បើទោះជា ចាន់ឡា មិនបានទទួលពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយ របស់អតីបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ហើយគេតែងតែឃើញ ចាន់ឡា លេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ នេះក៏ព្រោះម្ចាស់កម្មវិធី និងផលិតកម្មផ្សេងៗមានការអាណិតស្រឡាញ់រូបគាត់។

ជាក់ស្តែង កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ភាពយន្តខ្លីមួយក្រោមចំណងជើងថា “ប្រពន្ធបាយកក” ដែលសម្តែងដោយ កញ្ញា លៀង ចាន់ឡា បានចេញផ្លូវការហើយ។

ក្រោយពីទស្សនាចប់ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំងនូវការសម្តែងរបស់ ចាន់ឡា ពិតជាល្អមើលខ្លាំងណាស់ កំសត់ស្រក់ទឹកភ្នែក រហូតដល់ថ្នាក់ធ្វើឲ្យមានការចែករំលែកជាង ១មុឺន ៤ពាន់ និងអ្នកចូលទស្សនាជាង១លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្នុងហ្វេសប៊ុកផេក JOB Production។ ដើម្បីជ្រាប កាន់តែច្បាស់ថារឿងនេះយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា ៖

Related posts

Leave a Comment