អគ្គនាយកសុីម៉ាក់ សម្តែងការហួសចិត្ត គ្រួសារមួយបានប្រមូលគ្រា ប់មី ន យកទៅរក្សាទុកនៅផ្ទះ​ និងបានចងព្យួរនៅលេីដេីមអំពិល សំរាប់កំសាន្តអារម្មណ៍លេង…

នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់​ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ​។

បើយោងតាម ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា “អគ្គនាយកសុីម៉ាក់ សម្តែងការហួសចិត្តគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង!

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ថា៖សុីម៉ាក់បានសម្តែងការហួសចិត្តបន្ទាប់ពីទទួលដំណឹងថា៖ នៅថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០នេះ​ នៅភូមិទំនប់ដាច់​ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ មករក្សាទុកនៅផ្ទះ​ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! ។

គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់​ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ​! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ​ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ​ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង​ ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង…..​ មេីលរូបរាងអ្នកប្រព្រឹតិ្តស្បែកដណ្តប់ឆ្អឹង!”។

Related posts

Leave a Comment