អបអរសាទរ!! ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រ…

(តៃយ័ន)៖ ប្រទេសចិនទើបតែបានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D កាលវេលាម៉ោង ២៖៣១នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ផ្កាយរណបខាងលើនេះត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ហើយវានឹងត្រូវចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ។ HY-1D នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម ជាមួយ ផ្កាយរណបមួយទៀតឈ្មោះ HY-1C ដែលត្រូវបានបាញ់បង្ហោះ កាលពីខែកញ្ញា ឆ្នាំ២០១៨។

គួរបញ្ជាក់តាមរដ្ឋបាលអវកាសជាតិចិន (CNSA) ឲ្យដឹងទៀតថា បណ្តាញផ្កាយរណបខាងលើនេះ មិនត្រឹមតែសម្រាប់សម្រួលដល់ផ្នែកនាវាចរប៉ុណ្ណោះទេ តែវាក៏នឹងធ្វើការសិក្សាលម្អិត ទៅលើស្ថានភាពប្រែពណ៌នៃមហាសមុទ្រ, ធនធានធម្មជាតិក្នុងសមុទ្រ និងបរិស្ថានអេកូឡូស៊ីជាដើម។ បន្ថែមពីនេះចង្កោមផ្កាយរណប HY របស់ចិននឹងជួយដល់ការសិក្សាអំពីបញ្ហាបម្រែបម្រួល នៃអាកាសធាតុភពផែនដីផងដែរ៕

ប្រភព៖ Fresh News

Related posts

Leave a Comment