ពិសេសណាស់!! ក្រុមហ៊ុនស្មាតបានផ្តល់ទឹកប្រាក់ ៥០ដុល្លារ ក្នុងប្រព័ន្ធដល់អតិថិជនរបស់ស្មាត ជាការសុំទោសលើបញ្ហារអាក់រអួលប្រព័ន្ធខ្លួន…

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមក​ ដែលកាលពី​ថ្ងៃមិញនេះ​ ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២០​ ប្រជាពលរដ្ឋ​ដែលជាអ្នក​ប្រេីប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ Smart នៅ​ទូទាំង​ប្រទេស​ បាន​ជួប​នូវ​បញ្ហា​ដែលធ្វើអោយប៉ះពាល់ដល់ការតេចេញ និងទទួលការហៅចូលក៏ដូចជាការប្រើអុិនធឺណិតជាដេីមនោះ​។ ទន្ទឹម​នឹង​ករណី​ខាង​លើ​នេះ​ដែរ​ នៅ​មុន​នេះ​បន្តិច​នា​យប់​ថ្ងៃ​ដដែល​​​ ក្រុម​ហ៊ុន​ Smart Axiata បាន​មានការ​លេី​ក​ឡើង​ឲ្យ​ដឹង​ថា​៖

ជូនចំពោះអតិថិជនទាំងអស់ជាទីគោរព! ដោយសារតែមានការស្ថាបនាផ្លូវលេខ 315​ បណ្តាលឱ្យខ្សែកាបអុបទិកត្រូវបានកាត់ផ្ដាច់ ដែលធ្វើអោយប៉ះពាល់ដល់ការតេចេញ និងទទួលការហៅចូលក៏ដូចជាការប្រើអុិនធឺណិត ព្រមទាំងកម្មវិធីមួយចំនួនរបស់ Smart ពីចន្លោះម៉ោង 10:30 ព្រឹក រហូតដល់ 6 ល្ងាច។ យើងខ្ញុំសូមជម្រាបជូនថាសេវាកម្មទាំងអស់ត្រូវបានត្រលប់មកប្រក្រតីភាពវិញហើយ។

ដើម្បីសម្តែងការសុំទោស យើងនឹងផ្តល់ជូនអតិថិជនបង់លុយជាមុនដែលនៅមានសុពលភាពចំនួន 50 ដុល្លារសម្រាប់ប្រើក្នុងប្រព័ន្ធដែលមានសុពលភាព3 ថ្ងៃដោយឥតគិតលុយ។ សូមចុច *5050# ឲ្យបានមុនថ្ងៃ 12 មិថុនា​​ 2020 ម៉ោង 11:59 យប់ ដើម្បីទទួលបានការផ្ដល់ជូននេះ។​ យើងខ្ញុំសូមអធ្យាស្រ័យចំពោះការរអាក់រអួលនេះ និងសោកស្តាយចំពោះការរំខានដោយអចេតនានៃសេវាកម្មរបស់លោកអ្នក។​ សូមអរគុណចំពោះការបន្តគាំទ្រ។

Related posts

Leave a Comment