មើលវីដេអូនេះហើយ បានដឹងថា ស្វាមី ថៅកែហាងពេជ្រ យកចិត្តទុកដាក់ និងស្រឡាញ់កូន ខ្លាំងប៉ុណ្ណា, ឃើញហើយរំភើបជំនួស…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ហើយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ហាងពេជ្រថ្មី របស់លោកស្រី នឹងបើកសម្ពោធជាផ្លូវការហើយ ក្រោយមានការគាំទ្រខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន។

ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ស្អាត និងមានចិត្តសប្បុរសធម៌ខ្លាំងណាស់ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

ក្នុងនោះផងដែរ បើទោះជាលោកស្រី រវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ រូបនេះ បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាពស្វាមីរបស់ខ្លួន ដែលមានការយកចិត្តទុកដាក់ និងស្រឡាញ់កូនខ្លាំងណាស់ ឃើញហើយ ធ្វើឲ្យគ្រប់គ្នារំភើបជំនួស។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment