គាំទ្រ!! សម្តេច ស ខេង ប្រកាសប្រមូលបណ្តឹងរឿងអាស្រូវពុករលួយ របស់មន្ត្រីក្រសួង មកដោះស្រាយឲ្យអស់

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ណែនាំ​ដល់​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវ​ទទួល និង​ប្រមូលយក​ពាក្យបណ្តឹង​នានា​ជា​លាយលក្ខណ៍អក្សរ ឬក៏​ជាការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន ឬ​តាម​បណ្តាញ​សង្គម​ផ្សេងៗ​ពី​គ្រប់​ប្រភព ដែល​ទាក់ទង​ទៅ​និង​រឿងរ៉ាវ ក៏ដូចជា​រឿងអាស្រូវ​របស់​មន្ត្រី​ក្រោម​ចំណុះ​ក្រសួងមហាផ្ទៃ យកមក​ដោះស្រាយ​ឲ្យ​អស់ និង​ឈរលើ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ប្រកបដោយ​យុត្តិធម៌​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មានប្រសាសន៍​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២០ របស់​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ៖ “​ខ្ញុំ​សូម​ស្នើ ធ្វើ​ម៉េច​គោលការណ៍​របស់​យើង គឺ​ត្រូវតែ​ប្រមូល​រឿង​ឲ្យ​អស់ហើយ​ដោះស្រាយ​រឿង​ឲ្យ​អស់ ព័ត៌មាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ក្រសួងមហាផ្ទៃ គឺ​យើង​ខិតខំ​ប្រមូល​ឲ្យ​អស់ ហើយ​ដោះស្រាយ​ឲ្យ​អស់ ទោះបី​តាម​ប្រភព​ណាក៏ដោយ​”​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​បន្តថា រាល់​ការ​បង្ហោះ​សារ ឬ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន នៅតាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺមាន​ព័ត៌មាន​ខ្លះ​ត្រូវ ដែល​យើង​ត្រូវតែ​យកមក​ធ្វើការ​ស្រាវជ្រាវ និង​ដោះស្រាយ​ទោះបី​ចេញពី​ប្រភព​ណាក៏ដោយ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសាសន៍​សម្តេច​ក្រឡាហោម​៖ “​ខ្ញុំ​ចាប់អារម្មណ៍ ការប្រមូល និង​ការដោះស្រាយ​ពាក្យបណ្តឹង ព្រោះ​ពាក្យបណ្តឹង​ជា​លាយលក្ខណ៍អក្សរ វា​ជា​រឿង​មួយ​ហើយ ដែល​យើង​ត្រូវតែ​យកមក​ដោះស្រាយ​ព្រោះ​វា​មាន​ប្រភព​ច្បាស់លាស់ ហើយ​និង​ជាក់ស្តែង ហើយ​ទី​ពីរ គឺ​យើង​ប្រមូល​ព័ត៌មាន ឥឡូវនេះ​គឺ​យើង​ពឹង​ផ្អែកទៅលើ​តាម​ការផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដែល​កន្លងទៅ​គឺ​យើង​ក៏​រកឃើញថា គឺជា​ព័ត៌មាន​ដែល​ពិត​ដែរ មិនមែន​ព័ត៌មាន​និង​មិន​ពិត​ទេ ដែល​គេ​ចុះផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក តាម​ប្រ​ព័​ន្ឋ​អេឡិចត្រូនិក​”​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្តេច​ក្រឡាហោម ក៏បាន​ចាត់ទុកថា នេះ​គឺជា​ប្រភេទ​ពាក្យបណ្តឹង​មួយ​តាមរយៈ​សារពត៌មាន ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ផ្សេងៗ ហើយ​សម្តេច​ក្រឡាហោម ក៏បាន​ណែនាំ​ឲ្យ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ជ្រើស​រើសយក​បញ្ហា​ទាំងអស់នោះ​យកមក​ស្រាវជ្រាវ ហើយ​ធ្វើការ​ដោះស្រាយ​។ សម្តេច ក៏បាន​ចាត់ទុកថា មន្ត្រី​អធិការកិច្ច ក៏ដូចជា​មន្ត្រី​សវនកម្ម គឺ​ដូចជា​បូជនីយៈបុគ្គល ដែល​ត្រូវតែ​តម្កល់​យុត្តិធម៌​ជា​ចម្បង គឺត្រូវធ្វើ​ការ​ដោយ​ភាពត្រឹមត្រូវ​យុត្តិធម៌ និង​មិន​លំអៀង​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមជម្រាបថា ក្នុង​ឆ្នាំ​២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួល​ពាក្យបណ្តឹង​ចំនួន ៨៥៣ សំណុំរឿង ដោយ​ក្នុងនោះ​ទទួលបាន​ពី​ប្រភព​ជាច្រើន​រួមមាន តាមរយៈ​ក្រសួងមហាផ្ទៃ​ផ្ទាល់​, តាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ​, តាម​សំណើ​អន្តរាគមន៍ និង​តាមរយៈ​សារព័ត៌មាន​នានា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​ក្នុងចំណោម​ពាក្យបណ្តឹង​សរុប​ចំនួន ៨៥៣​នេះដែរ អគ្គាធិការដ្ឋាន បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច អង្កេត​ស្រាវជ្រាវ ព្រមទាំង​បានស្នើ​សុំ​គោលការណ៍​ពិនិត្យ សម្រេច​ដោយ​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​សា​ម៉ី​ដើមបណ្តឹង​តាម​នីតិវិធី​ច្បាប់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រមជាមួយ​គ្នា​នោះដែរ ផ្អែក​តាម​លទ្ធផល​នៃ​ការចុះ​ធ្វើ​អធិការកិច្ច​នេះដែរ អគ្គាធិការដ្ឋាន ក៏បាន​ធ្វើការ​ណែនាំ និង​ដាក់ពិន័យ​ដល់​អង្គភាព​ថ្នាក់កណ្តាល​នានា​ចំណុះ​ក្រសួងមហាផ្ទៃ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច​ទៅតាម​សេចក្តីណែនាំ ឬ​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​រាជរដ្ឋាភិបាល​ផងដែរ​៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment