ជីវភាពក្រីក្រ នៅតែជាចំណោទបញ្ហាមួយដែលប្រទេសកម្ពុជានៅតែបន្តកេីតមាន បេីទោះបីជារាជរដ្ឋាភិបាលកំពុងតែមានការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្តី ។ ទន្ទឹមនឹងនេះដែរ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកកំពុងតែបន្តនោះ បានធ្វើឲ្យជីវភាព ក៏ដូចជាមុខរបររសុីជាច្រេីនរបស់ប្រជាពលរដ្ឋត្រូវបានរងផលប៉ះពាល់ផងដែរ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់នារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះ Bo Re Mei បានចែករំលែកនូវទិដ្ឋភាពមួយទៅកាន់មហាជន ខណៈដែលបងប្រុសម្នាក់ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដែលខំប្រឹងជិះម៉ូតូដឹកផ្លែពុទ្រា និងប៉ិះគួកជាច្រេីនគីឡូទាំងកណ្ដាលថ្ងៃ តែលក់មិនដា ច់ទាល់តែសោះ ធ្វើឲ្យគាត់អស់សង្ឃឹមជាខ្លាំង រហូតអង្គុយខ្ទប់មុខមេីលទៅគួរឲ្យសង្វេគខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេីនេះ ក៏បានមានការរៀបរាប់ឲ្យដឹងថា៖«ខ្ញុំធ្លាប់ជួយទិញគាត់ម្តងដែរ លក់មិនដាច់ទេនៅសល់ពេញម៉ូតូ ម៉ោង5ល្ងាចហើយ មើលគាត់ដូចហត់ណាស់ ពុកគេពុកយើងអាណិតគាត់ណាស់ ជួយទិញគាត់ផងបងប្អូន គាត់នៅម្តុំស្តុបវត្តមហាមន្ត្រី ក្រោយស្តាតអូឡាំពិក»។