ស្អាតណាស់…មានបងប្អូនណាចង់បានក្មួយយកទៅចិញ្ចឹមទេ ជាកូនប្រុសទើបកើតបានមួយខែ ឪពុករត់ចោល ហើយម្តាយទីទាល់ក្រ ហើយពេលកំពុងតែ…

ទារកកំសត់ម្នាក់ទើបតែកើតបានមួយខែ ខណៈពេលដែលអ្នកម្តាយគ្មានលទ្ធភាពចិញ្ចឹមបីបាច់ ព្រោះតែខ្លួក្រ ហើយប្តីគ្មានការទទួលខុសត្រូវ បានទៅចោលនាងនិងកូន បាត់ស្រមោល ហេតុតែមិនអាចចិញ្ចឹមកូនបាន មានតែស្វែងរកអ្នកដែលចង់បានកូនយកទៅចិញ្ចឹម មើលថែកូនបន្តព្រោះម្តាយគ្មានលទ្ធភាពទេ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Long Vibol បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា “មានអ្នកចង់បានកូនទៅចិញ្ចឹមទេកូនប្រុសកើតបានមួយខែហើយដោយសារម្តាយគាត់ពុំមានលទ្ធភាពចិញ្ចឹមទេគាត់ទីទល់ក្រពេលនេះម្តាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស៉ីធរកណ្តាលបើមានបងប្អូននាចង់បានរឺចង់ជួយឧបត្ថមអាចទាក់ទងមកលេខ0979935514លេខគាត់ផ្ទាល់🙏🙏🙏”។

ក្រោយប្រកាសដំណឹងនេះ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន ផ្ទុះក្ដីអាណិតដោយចង់ចូលរួមឧមត្ថម្ភជាថវិកាមួយចំនួន ខណៈក៏មានការខមិនដើម្បីចង់ទទួលចិញ្ចឹមផងដែរ៕

Related posts

Leave a Comment