ពេជ្រ សោភា គឺជាតារាចម្រៀងដ៏ល្បីមួយរូប នៅតែឋិតនៅក្នុងបេះដូងអ្នកស្តាប់មិនចេះតិចអ្នកទេ មកទល់ពេលនេះ តាមរយៈចម្រៀងដ៏ពីរោះៗកន្លងមក ទាំងបទថ្មី និងបទចាស់ផងដែរ កាន់តែស្តាប់ កាន់តែជាប់ចិត្ត។
ចំណែកនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃកំណើតរបស់តារារូបនេះ ក្នុងនោះ គេឃើញ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក កាលពីនៅក្មេង ឈរថតជាមួយឪពុកម្តាយរបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖
“ថ្ងៃនេះជាថ្ងៃដែលម្តាយខ្ញុំបានផ្តល់ជីវិតអោយខ្ញុំ ហើយក៏ថ្ងៃដែលម៉ែពិបាកបំផុត ពុកម៉ែខ្ញុំជាកូនអ្នកក្រ ក្រដល់ហៅមិនឮ តែខ្ញុំមិនដែលអន់ចិត្តទេដែលកើតមកជាកូនពុកម៉ែ តែព្រោះតែភាពក្រនេះហើយទើបគ្រួសារខំរក មេរៀនជីវិតត្រូវខំ ដើម្បីគ្រួសារយើង ព្រោះតែយើងក្រ អគុណរពុក អរគុណរម៉ែដែលបង្រៀនកូនអោយចេះរឹងមាំ”៕